en     km
en     km

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ថា​ ពលរដ្ឋ​ខ្មែរ​គួរ​ធ្វើការ​ក្នុង​ប្រទេស​ជា​ជាង​ទៅ​ក្រៅប្រទេស​ (មានសំឡេង)

Share

ភ្នំពេញ៖ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ ចន្ទ​ ទី​០៧​ វិច្ឆិកា​ នេះ​ បាន​លើក​ឡើង​ពី​លក្ខ​ខណ​ការងារ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ដែល​លោក​ថា​ ពលរដ្ឋ​ខ្មែរ​គួរតែ​ស្វះ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​របស់​ខ្លួន​ជា​ជាង​ ទៅ​ក្រៅប្រទេស​។​


សម្តេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
សម្តេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ដែល​ទំនងជា​លើក​ដំបូង​ បាន​និយាយ​យោង​ដល់​ការងារ​ របស់​ពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​ប្រទេស​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ ដទៃ​ ជា​ពិសេស​គឺ​ប្រទេស​ភូមា​។​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ ប្រាក់បៀវត្ស​សម្រាប់​តម្លៃ​ពលកម្ម​ក្នុង​ប្រទេស​បច្ចុប្បន្ន​ក៏​មិន​តិច​ជាង​ប្រទេស​ជិតខាង​ដែរ​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ ភូមា​ ឬ​មី​យ៉ា​ន់​ម៉ា​។​

 

​សម្ដេច​ បាន​បញ្ជាក់​ទៀត​ថា​ លក្ខ​ខណ​មួយ​ចំនួន​នៅ​ក្រៅប្រទេស​មិនល្អ​សម្រាប់​ការ​រស់នៅ​នោះ​ទេ​ ដែល​គួរ​ណាស់​ស្វះ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ប្រសើរ​ជាង​។​ ប្រមុខ​រដ្ឋាភិបាល​ ក៏​បាន​ ទទូច​ឱ្យ​ក្រុម​អ្នក​រិះគន់​ ត្រូវ​ពិចារណា​ ឡើង​វិញ​ ដែល​សម្ដេច​ថា​ ប្រជាជន​ប្រទេស​ភូមា​ជា​ច្រើន​សែន​នាក់​ ក៏​មិន​បាន​ ត្រឡប់​ទៅ​ប្រទេស​ភូមា​វិញ​ដែរ​។​  

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ដូចនេះ​ក្នុង​ពិធី​ជួប​ និស្សិត​នៅ​វិជ្ជា​ស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​តាម​តួលេខ​ក្រៅផ្លូវការ​ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​  ពលរដ្ឋ​ខ្មែរ​ទៅ​ ធ្វើការ​នៅ​ប្រទេស​ថៃ​ មាន​ ជាង​ ៧០​ម៉ឺន​នាក់​ នៅ​ ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ កូរ៉េ​ខាងត្បូង​ ជិត​១០​ម៉ឺន​នាក់​ ៕

Share

ព័ត៌មានទាក់ទង

Image