en     km
en     km

ប្រជាជន​អា​មេ​រិ​ក​ជាង​៦០​ភាគរយ​ ត្រៀមខ្លួន​ចេញ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី​៨​វិច្ឆិកា

Share

​ប្រជាជន​អា​មេ​រិ​ក​ ជាង​៦០​ភាគរយ​ បាន​អះអាង​ថា​ ពួក​ត្រូវ​តែ​ចេញ​ទៅ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​បោះ​ឆ្នោត​ ៨​វិច្ឆិកា​ ដែល​ពួក​គេ​ថា​ជា​មោទនភាព​នៃ​ប្រទេស​អា​មេ​រិ​ក​ដើម្បី​ជ្រើសរើស​ មេដឹកនាំ​ថ្មី​ រយៈពេល​៤​ឆ្នាំ​ម្ដង​។​

usa-election​តាម​ការ​ស្ទង់​មតិ​ របស់​បណ្ដាញ​ផ្សាយ​ NBC​ និង​ Wall​ Street​ Journal​ ប្រជាជន​អា​មេ​រិ​ក​ភាគច្រើន​គឺ​៦២​ភាគរយ​ថា​ នឹង​ចេញ​ទៅ​កាន់​ស្ថានីយបោះឆ្នោត​ ហើយ​ ក្រៅពី​នេះ​ថា​ នឹង​ពិចារណា​ ថា​ ទៅ​បោះ​ឆ្នោត​។​ ប្រជាជន​អា​មេ​រិ​ក​ សរុប​ មាន​ចំនួន​ ៣១៨​លាន​នាក់​។​ ប្រទេស​មហាអំណាច​នេះ​ នឹង​បោះ​ឆ្នោត​ ជ្រើសរើស​ ប្រធានាធិបតី​ ថ្ងៃ​អង្គា​ទី​៨​វិច្ឆិកា​ ត្រូវ​ ព្រឹក​ថ្ងៃ​ពុធ​ ទី​៩​វិច្ឆិកា​ ម៉ោង​នៅ​អាស៊ី​។​

​តាម​ការ​ស្ទង់​មតិ​ចុង​ក្រោយ​ គឺ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បន្ត​នាំមុខ​ លោក​ ដូ​ណា​ល់​ត្រាំ​មួយ​ភាគរយ​ ពីរ​វាង​ ៤៨-៤៧​។​ ប៉ុន្តែ​ការ​ស្ទង់​មតិ​តាម​បណ្ដា​រដ្ឋ​ខ្លះ​មាន​ភាព​ដាច់​ពី​គ្នា​។​

​រដ្ឋ​ខ្លះ​ លោកស្រី​គ្លី​ន​តុ​ន​ នាំមុខ​ លោក​ដូ​ណា​ល​ត្រាំ​និង​រដ្ឋ​ខ្លះ​ដូ​ណា​ល់​ត្រាំ​នាំមុខ​ លោកស្រី​គ្លី​ន​តុ​ន​ វិញ​៕

Share

ព័ត៌មានទាក់ទង

Image