en     km
en     km

FBI​ ថា​ លោកស្រី​ គ្លី​ន​តុ​ន​ មិន​ជាប់​បទ​ឧក្រឹដ្ឋ​ ករណី​ អ៊ី​ម៉ែ​ល​នោះ​ទេ​

Share

​នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​នៃ​សហរដ្ឋអាមេរិក​ FBI​ លោក​ James​ Comey​ បាន​ប្រាប់​សភា​ថា​ លោកស្រី​ គ្លី​ន​តុ​ន​ មិន​អាច​ជាប់ពិរុទ្ធ​បទ​ឧក្រឹដ្ឋ​នោះ​ទេ​ព្រោះ​ ពុំ​មាន​ភស្ដុ​តាង​ជាក់លាក់​ នឹង​គ្រប់គ្រាន់​ដើម្បី​ទាញ​ចូល​ក្នុង​បទ​ឧក្រឹដ្ឋ​អ្វី​ឡើយ​។​

លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជន​ប្រធានា ធិបតី​ មក​ពី​គណបក្ស​ប្រ ជាធិបតេយ្យ
លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជន​ប្រធានា ធិបតី​ មក​ពី​គណបក្ស​ប្រ ជាធិបតេយ្យ

នាយក​ FBI​ បាន​ថ្លែង​ដូចនេះ​បន្ទាប់​ពី​សភា​ បាន​ចោទសួរ​លោក​យ៉ាងច្រើន​ ជុំវិញ​រឿងអាស្រូវ​របស់​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បេក្ខជន​ប្រធាន​ធិ​បតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ចោទ​ថា​ លោកស្រី​ មាន​អ៊ី​ម៉ែ​ល​ ឯកជន​អ៊ី​ម៉ែ​ល​ផ្ទាល់ខ្លួន​ រាប់​ពាន់​អ៊ី​ម៉ែ​ល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ពី​ភាព​ស្មោះត្រង់​របស់​លោកស្រី​ ចំពោះ​ការ​ដឹកនាំ​ប្រទេស​។​

​ទោះ​យ៉ាងណា​ក៏​ដោយ​បេក្ខជន​ប្រធានាធិបតី​ មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក​ ដូ​ណា​ល់​ ត្រាំ​ បាន​សន្យា​ថា​ នៅ​បន្ដ​ចោទប្រកាន់​លោកស្រី​ គ្លី​ន​តុ​ន​ ពី​បទ​មិន​ស្មោះត្រង់​និង​ជាតិ​ និង​ពុក​រលួយ​។​ លោកស្រី​ គ្លី​ន​តុ​ន​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោកស្រី​ មាន​ភាព​កក់ក្ដៅ​ឡើង​វិញ​ហើយ​ ដោយសារ​តែ​ FBI​ បកស្រាយ​រឿងរ៉ាវ​របស់​លោកស្រី​ រួចរាល់​ហើយ​។​ លោកស្រី​សង្ឃឹមថា​ ដៃគូ​ប្រកួត​ជាមួយ​លោកស្រី​មិន​ប្រើប្រាស់​ ករណី​នេះ​ជា​ហេតុផល​វាយប្រហារ​លោកស្រី​បន្ដ​ទៀត​ទេ​។​

​តាម​ការ​ស្ទង់​មតិ​ចុង​ក្រោយ​ទៀត​របស់​ BBC​ កាលពី​ថ្ងៃអាទិត្យ​ទី​ ០៦​ វិច្ឆិកា​ ឃើញ​ថា​ លោកស្រី​ គ្លី​ន​តុ​ន​ បន្ដ​នាំមុខ​លោក​ ដូ​ណា​ល់​ត្រាំ​ ១​ភាគរយ​ ប៉ុណ្ណោះ​។​

​នៅ​ថ្ងៃ​ទី​ ០៨​ វិច្ឆិកា​ ខាង​មុខ​នេះ​ប្រជាជន​អា​មេ​រិ​ក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ នឹង​ធ្វើការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​ខ្លួន​ គឺ​មាន​គូប្រកួត​ពីរ​រូប​ លោក​ ដូ​ណា​ល់​ត្រាំ​ និង​លោកស្រី​ គ្លី​ន​តុ​ន​៕ ​

Share

ព័ត៌មានទាក់ទង

Image