en     km
en     km

អង្គការ​ជន​ពិការ​អន្តរជាតិ​ អំពាវនាវ​ឱ្យ​មានការ​ជួយ​សំរួលការ​ធ្វើ​ដំណើរ​របស់​ជន​ពិការ​

Share

ភ្នំពេញ៖ ​អង្គការ​ជន​ពិការ​អន្តរជាតិ​ Handicap​ International​ បាន​អំពាវនាវ​ ដល់​ដៃគូ​ពាក់ព័ន្ធ​អោយ​ ជួយ​សម្រួល​ ការ​ដឹកនាំ​ជ​ញ្ចូ​ន​ជន​ពិការ​ ដោយ​រថយន្តក្រុង​ធ្វើ​ជម្រាល​ដើម្បី​ស្រួល​ពួក​គាត់​បាន​ ឡើង​ជិះ​រថយន្ត​នោះ​។​

disable-07-1ការ​អំពាវនាវ​របស់​ អង្គការ​អន្តរជាតិ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​មួយ​ នៅ​ ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ទន្លេបាសាក់​II​ រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៧​វិច្ឆិកា​នេះ​។​

​តាម​សេចក្ដីជូនដំណឹង​ របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​ សន្និសីទ​នេះ​ ធ្វើ​ឡើង​សំដៅ​ឱ្យ​ដៃគូ​ពាក់ព័ន្ធ​រួម​នឹង​រដ្ឋាភិបាល​ ផង​ដែរ​ ជួយ​សម្រួល​ ដល់​ជន​ពិការ​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​ ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​។​  

​បន្ថែម​លើ​នេះ​អង្គការ​ជន​ពិការ​អន្តរជាតិ​ ក៏​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​កែ​លម្អ​ផ្លូវថ្នល់​ និង​ប្រព័ន្ធ​ដឹក​ជ​ញ្ចូ​ន​ សម្រាប់​ការ​ដើរ​ថ្មើរជើង​របស់​ជន​ពិការ​។​

​ក្រៅពី​ជួបជុំ​គ្នា​ ធ្វើ​សន្និសីទ​សារព័ត៌មាន​ អង្គការ​ជន​ពិការ​អន្តរជាតិ​បាន​ នាំ​ជន​ពិការ​ សាក​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ ជា​ច្រើន​ខ្សែ​ដោយ​ឆ្លង​ការ​កាត់​ មហាវិថី​នានា​ នៅ​ភ្នំពេញ​ ដើម្បី​ជា​ការ​បង្ហាញ​ អំពី​ផល​លំបាក​ ចំពោះ​ជន​ពិការ​ ត្រូវធ្វើ​ដំណើរ​ តាម​រថយន្តក្រុង​ ដែល​ពុំ​បាន​ធ្វើ​ជំរាល​ សម្រាប់​ជន​ពិការ​៕​
disable-07-2 disable-04 disable-07-3

Share

ព័ត៌មានទាក់ទង

Image