en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ រិះគន់​បុរស​ម្នាក់​ (​លោក​ សម​ រ​ង្ស៊ី​)​ ដែល​វាយប្រហារ​លោក​ថា​គាំទ្រ​ ដូ​ណា​ល់​ត្រាំ​

Share

​ភ្នំពេញ​៖​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ ចន្ទ​ ទី​ ០៧​ វិច្ឆិកា​ នេះ​ បាន​ថ្លែង​រិះគន់​ បុរស​ម្នាក់​ដែល​ទំនង​គឺ​លោក​ សម​ រ​ង្ស៊ី​ ថា​ ស្ដាប់​ការ​វិភាគ​របស់​លោក​មិន​បាន​ បែរជា​និយាយ​តែ​ផ្ដេ​ស​តែ​ផ្ដាស់​ថា​ លោក​គាំទ្រ​មេដឹកនាំ​ផ្ដាច់​ការ​នៅ​លើ​ពិភពលោក​ទៅ​វិញ​។​

សម្ដេច​ ហ៊ុន​ សែន​ ​ក្នុង​ពិធី​ជួប​ គរុ​និស្សិត​ និង​និស្សិត​ នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ
សម្ដេច​ ហ៊ុន​ សែន​ ​ក្នុង​ពិធី​ជួប​ គរុ​និស្សិត​ និង​និស្សិត​ នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ

សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ដូចនេះ​ក្នុង​ពិធី​ជួប​ គរុ​និស្សិត​ និង​និស្សិត​ នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​សម្ដេច​បន្ដ​ទៀត​ថា​ លោក​គ្រាន់តែ​ធ្វើការ​វិភាគ​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ​ និយាយ​ពី​ទំនាក់ទំនង​កា​ទូត​ និង​ភាព​ធូរស្រាល​ពី​ស្ថា​ក​ការណ៍​នយោបាយ​ពិភពលោក​ប្រសិនបើ​ លោក​ ដូ​ណា​ល់​ត្រាំ​ ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​ អា​មេ​រិ​ក​។​

​សម្ដេច​ថា​ អ្នក​ដែល​ធ្វើ​វិភាគ​ថា​ លោក​គាំទ្រ​មនុស្ស​កុម្មុយនីស្ត​ ឬ​មេដឹកនាំ​ផ្ដាច់​ការ​ គឺ​ដូច​មេដឹកនាំ​ផ្ដាច់​ការ​មួយ​ចំនួន​លើ​ពិភពលោក​នោះ​គឺ​ សម្ដេច​ថា​ អ្នក​ដែល​និយាយ​នេះ​ គឺ​និយាយ​មូល​បង្កាច់​លោក​គឺ​ខុស​ហើយ​។​ សម្ដេច​សុំ​ឲ្យ​វិភាគ​ សម្ដី​របស់​សម្ដេច​ឡើង​វិញ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​បាន​សរសេរ​លិខិត​មួយ​ ហើយ​ស្រង់​មក​ចុះ​ផ្សាយ​កាសែត​ The​ Cambodian​ Daily​ ដែល​លោក​បាន​សរសេរ​ដោយ​ប្រៀបធៀប​ សម្ដេច​ ហ៊ុន​ សែន​ ទៅ​នឹង​លោក​ ដូ​ណា​ល់​ត្រាំ​ ថា​ ជា​មនុស្ស​ដែល​ឆេវឆាវ​ នឹង​ងាយ​គ្រោះថ្នាក់​។​

​លោក​ សម​ រ​ង្ស៊ី​ ប្រៀបធៀប​លោក​ ដួ​ណា​ល់​ត្រាំ​ ជា​មនុស្ស​ផ្ដាច់​ការ​និយម​ដោយសារ​តែ​ខ្វល់ខ្វាយ​តែ​រឿង​លុយកាក់​ រីឯ​សម្ដេច​ ហ៊ុន​ សែន​ ជា​មេដឹកនាំ​និយម​អំណាច​ផ្ដាច់​ការ​ប្រើប្រាស់​កាំភ្លើង​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​ទំនង​ដោយសារ​រឿង​នេះ​ហើយ​បានជា​ប្រមុខ​រដ្ឋាភិបាល​ប្រតិកម្ម​តប​វិញ​ បើ​ទោះ​មិន​បញ្ចេញ​ឈ្មោះ​លោក​ សម​ រ​ង្ស៊ី​ ក៏​ដោយ​។​ លោក​ ដូ​ណា​ល់​ត្រាំ​ ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​។​

​លោក​ត្រូវ​ ប្រកួតប្រជែង​ដណ្ដើម​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​ ០៨​ វិច្ឆិកា​ ស​ប្ដា​ហ៍​នេះ​។​ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​នោះ​គឺ​ ច​រិ​ក​លក្ខណ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ មាន​ភាព​ឆេវឆាវ​ ហើយ​លោក​តែងតែ​គំរាម​ដល់​ជនអន្ដោប្រវេសន៍​ដែល​រស់នៅ​សហរដ្ឋអាមេរិក​៕

Share

Image
Image
Image