en     km
en     km

តុលាការ​នឹង​ប្រកាស​សំណុំរឿង​សមាជិក​ព្រឹទ្ធសភា​ លោក​ ហុង​ សុខ​ហួរ​ នៅ​រសៀល​នេះ

Share

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​ប្រកាស​សាលក្រម​សំណុំរឿង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ ករណី​បង្ហោះ​ឯកសារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បន្ទាប់​ពី​តុលាការ​បើក​សវនាកា​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ តុលា​។​

cover-Hong-Sokhour-(CambodiaDaily)
លោក​ ហុង​ សុខ​ហួរ​ នឹង​ប្រកាស​សាលក្រម​ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​ ០៧​ ខែ​ វិ​ចិ្ឆ​កា​ ឆ្នាំ​ ២០១៦​។​

​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ចំនួន​ ៣​ បទល្មើស​គឺ​ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​  ធ្ង​រ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​ ៦២៩​ មាត្រា​ ៦៣០​ និង​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ ហើយ​ អាច​នឹង​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​ ៥​ ឆ្នាំ​ ទៅ​១០​ឆ្នាំ​។​

Share

Image
Image
Image