en     km
en     km

តុលាការ​កូរ៉េ​ខាងត្បូង​ចេញ​ដីកាចាប់ខ្លួន​អតីត​ជំនួយ​ប្រធានាធិបតី​ ប៉ាក់​ ពីរ​រូប​

Share

ក្រុង​សេ​អ៊ូ​ល​ ៖​ តុលាការ​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ទី​០៦​វិច្ឆិកា​នេះ​ថា​ តុលាការ​បាន​ចេញ​ដីកាចាប់ខ្លួន​អតីត​ជំនួយការ​ប្រធានាធិប តី​ពីរ​រូប​ ក្រោម​ការ​ស៊ើបអង្កេត​ក្នុង​រឿងអាស្រូវ​មួយ​ដែល​កំពុង​ធ្វើ​ឱ្យ​ដំណែង​ប្រធានាធិបតី​ (​ប៉ាក់​ គួ​ន​ហេ​)Park​ Geun​ hye​ ជួប​នូវ​ភាព​រង្គោះរង្គើ​ ខណៈ​ពលរដ្ឋ​កំពុង​ផ្ទុះ​កូដកម្ម​ទាមទារ​ទម្លាក់​លោកស្រី​ ប៉ាក់​ ពី​ដំណែង​។​

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ។រូបភាពពីReuters
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ។រូបភាពពីReuters

​តុលាការ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល​បានឱ្យ​ដឹង​តាម​សេចក្តីថ្លែងការណ៍​មួយ​ថា​ តុលាការ​បាន​ផ្តល់​ដីកា​មួយ​ទៅ​ឱ្យ​ព្រះរាជអាជ្ញា​ ដើម្បី​តាម​ចាប់ខ្លួន​លោក​ អាន​ ចុង​ប៊ូ​យ​(An​ Chong-bum)​ ដែល​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោកស្រី​ Park​ ក្រោម​បទ​ចោទ​រំលោភ​អំណាច​ និង​បទ​គំរាម​ទារប្រាក់​។​

តុលាការ​បាន​និយាយ​បន្ត​ថា​ តុលាការ​ក៏​បាន​ចេញ​ដីកាចាប់ខ្លួន​អតីត​ជំនួយការ​ប្រធានាធិបតី​ម្នាក់​ទៀត​គឺ​លោក​ ជុង​ហូ​ សេង​(Jeong​ Ho-seong)​ ដែល​រហូត​មក​ទ័ល​ពេល​នេះ​ លោក​ត្រូវ​បាន​ឃុំឃាំង​ជា​បណ្តោះអាសន្ន​រួច​ទៅ​ហើយ​។​ ព្រះរាជអាជ្ញា​បាន​ចាប់​ លោក​ ជុង​ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ពី​បទ​សង្ស័យ​ធ្វើ​ឱ្យ​លេច​ធ្លាយ​ការ​សម្ងាត់​ជាតិ​៕ប្រភព៖CNA

Share

Image
Image
Image