en     km
en     km

សព​លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ត្រី​បូជា​នៅ​វត្ត​ឫស្សី​សាញ់​ថ្ងៃនេះ​

Share

ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​ ៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ សព​លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ត្រី​ និង​ជា​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​ដង្ហែ​ចេញពី​វត្ត​ នួន​មណី​រាម​ ហៅ​វត្តថា​ន់​ ទៅ​បូជា​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ នៅ​ឈាបនដ្ឋាន​ ក្នុង​វត្ត​ឫស្សី​សាញ់​ ស្ថិត​នៅ​សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

មេនតម្កល់សពលោក ប៉ែន សុវណ្ណ នៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស​ រាជធានីភ្នំពេញ។
មេនតម្កល់សពលោក ប៉ែន សុវណ្ណ នៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស​ រាជធានីភ្នំពេញ។

​នៅ​ខណៈ​នេះ​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ថ្លែង​វិយោគកថា​ ពី​វីរភាព​របស់​លោក​ ប៉ែន​ សុវណ្ណ​ និង​កំពុង​ដំណើរការ​ពិធី​បូជាសព​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​វិច្ឆិកា​នេះ​។​ តែ​យ៉ាងណា​ពិធី​បូជាសព​បាន​រអាក់រអួល​បន្តិចបន្តួច​ព្រោះ​អាកាសធាតុ​មិន​អំណោយផល​។​

សព​លោក​ ប៉ែន​ សុវណ្ណ​ អតីត​ជា​នាយក​រដ្ឋមន្ដ្រី​ដំបូង​គេ​ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ត្រូវ​ក្រុម​គ្រួសារ​ ប្រជាពលរដ្ឋ​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដង្ហែ​សព​ លោក​នៅ​ខេត្តតាកែវ​ ឆ្ពោះ​មក​តម្កល់​នៅ​វត្ត​ នួន​ មុនី​រាម​ ហៅ​ វត្តថា​ន់​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំកា​មន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ២​ ខែ​ វិច្ឆិកា​។​

លោក​ ប៉ែន​ សុវណ្ណ​ បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​ ៧​ និង​ ១៥​ នាទី​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែតុលា​ ឆ្នាំ​ ២០១៦​ ក្នុង​ជន្មាយុ​ ៨០​ឆ្នាំ​ ដោយ​ជម្ងឺ​ដាច់​សរសៃឈាម​ ក្នុង​ខួរក្បាល​៕

ប្រជាពលរដ្ឋបានចូលរួមពិធីបូជាសពលោក ប៉ែន សុវណ្ណ ទាំងមេឃកំពុងភ្លៀង។រូបភាពWMC
ប្រជាពលរដ្ឋបានចូលរួមពិធីបូជាសពលោក ប៉ែន សុវណ្ណ ទាំងមេឃកំពុងភ្លៀង។រូបភាពWMC

Share

Image
Image
Image