ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គ.ជ.ប បានឲ្យដឹងតាមរយៈសេចក្តី ជូន ដំណឹងថា ប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតបានចំនួនជាង ៦លាន ៨សែននាក់ ស្មើនិងជាង ៧០ ភាគរយ គិតត្រឹមវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ៤ ខែ វិច្ឆិកា។
ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង ៩លាន ៦សែន នាក់។
ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានជួនដំណឹងពីចំនួនប្រជា ពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយនេះដែរ គជប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត គិតដល់ថ្ងៃបោះឆ្នោត សូម អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ដំណើរការចុះឈ្មោះបោះឆ្នោតគឺដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ ចន្ទ រហូតដល់ថ្ងៃ អាទិត្យ។
សូមជម្រាបថា នៅថ្ងៃទី ១១ ខែ វិច្ឆិកា សប្ដាហ៍ក្រោយនេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំ មួយជាមួយ ភាគីពាក់ព័ន្ធស្ដីពីដំណើរចុះឈ្មោះបោះឆ្នោតដែលប្រព្រឹត្តទៅជិត ៣ខែមកនេះ ដែលប្រព្រឹត្ដទៅនៅសាលសន្និសិទ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅវេលាម៉ោង ១០ ព្រឹក៕