en     km
en     km

គ​.​ជ​.​ប ​ថា​ អ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​បាន​ចំនួន​ជិត​៧​លាន​នាក់​

Share

​ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត​ ​គ​.​ជ​.​ប​ បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី ជូន ដំណឹង​ថា​ ប្រជាពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ចំនួន​ជា​ង ៦​លាន​ ៨​សែន​នាក់​ ស្មើ​និង​ជាង​ ៧០​ ភាគរយ​ គិត​ត្រឹម​វេលា​ម៉ោង​ ៦​ ល្ងាច​ ថ្ងៃ​ទី​ ៤​ ខែ​ វិច្ឆិកា​។​

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប

​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ គ​.​ជ​.​ប​ បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​  ហើយ​មាន​សិទ្ធិ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ជាង​ ៩​លាន​ ៦​សែន​ នាក់​។​

​ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ជួន​ដំណឹង​ពី​ចំនួន​ប្រជា ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ​នេះ​ដែរ​ គជ​ប​ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​ សូម​ អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ចាប់ពី​ថ្ងៃ​ ចន្ទ​ រហូត​ដល់​ថ្ងៃ​ អាទិត្យ​។​

​សូម​ជម្រាប​ថា​ នៅ​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ស​ប្ដា​ហ៍​ក្រោយ​នេះ​ គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប នឹង​រៀបចំ​កិច្ចប្រជុំ​ មួយ​ជាមួយ​ ភាគី​ពាក់ព័ន្ធ​ស្ដី​ពី​ដំណើរ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ជិត​ ៣​ខែ​មកនេះ​ ដែល​ប្រព្រឹត្ដ​ទៅ​នៅ​សាលសន្និសិទ​ គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ នៅ​វេលា​ម៉ោង​ ១០​ ព្រឹក​៕

Share

Image
Image
Image