ហ្សាកាតា៖ បើតាមបណ្តាញផ្សាយព័ត៌មាន BBC បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអំពើហិង្សានៅក្រុងហ្សាកាតា ដោយក្រុមអ្នកតវ៉ាសាសនាមូស្លីមរាប់ពាន់នាក់។
លោក វីដូដូ បានស្តីបន្ទោស តារាសម្តែងនយោបាយ សម្រាប់កេញប្រវ័ញ្ចពីស្ថានភាពតវ៉ា ខណៈអ្នកតវ៉ាបានដើរក្បួនប្រឆាំងនឹងអភិបាលរដ្ឋធានីហ្សាកាតា។
ក្រុមបាតុករបានចោទប្រកាន់ លោក បាស៊ូគី ចាហាចា ប៉ូណាម៉ា គឺជា គ្រីស្ទានមួយរូប បានប្រមាថសៀវភៅបរិសុទ្ធគម្ពីរកូរ៉ាន។ ការប៉ះទង្គិចគ្នានេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្សចំនួន១២ នាក់រងរបួស។
លោក វីដូដូ បានថ្លែងថា យើងសោកស្ដាយចំពោះឧបទ្ទវហេតុនេះ គាត់បានអំពាវនាវឱ្យមានភាពស្ងប់ ស្ងាត់នៅតាមដងផ្លូវនៃរដ្ឋធានីរបស់ប្រទេសនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានបញ្ជាក់ថា លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានពន្យាពេលដំណើរទស្សនកិច្ចរបស់លោកនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍៕