en     km
en     km

លោក​ប្រធានាធិបតី​ Joko​ Widodo​ លុប​ចោល​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​អូស្ត្រាលី​

Share

ហ្សា​កា​តា៖ បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​ឲ្យ​ដឹង​ថា​ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ លោក​ Joko​ Widodo​ បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​នៅ​ក្រុង​ហ្សា​កា​តា​ ដោយ​ក្រុម​អ្នក​តវ៉ា​សាសនា​មូ​ស្លី​ម​រាប់​ពាន់​នាក់​។​

សកម្មភាពពលរដ្ឋឥណ្ឌូនេស៊ីតវ៉ានៅទីក្រុង ហ្សាកាតា
សកម្មភាពពលរដ្ឋឥណ្ឌូនេស៊ីតវ៉ានៅទីក្រុង ហ្សាកាតា

​លោក​ វី​ដូ​ដូ​ បាន​ស្តីបន្ទោស ​តារា​សម្តែង​នយោបាយ សម្រាប់​កេ​ញ​ប្រវ័ញ្ច​ពី​ស្ថានភាព​តវ៉ា​ ខណៈ​អ្នក​តវ៉ា​បាន​ដើរ​ក្បួន​ប្រឆាំង​នឹង​អភិបាល​រដ្ឋធានី​ហ្សា​កា​តា​។

​ក្រុម​បាតុករ​បាន​ចោទប្រកាន់​ លោក​ បា​ស៊ូ​គី​ ចា​ហា​ចា​ ប៉ូ​ណា​ម៉ា​ គឺជា​ គ្រី​ស្ទា​ន​មួយ​រូប​ បាន​ប្រមាថ​សៀវភៅ​បរិសុទ្ធ​គម្ពីរ​កូ​រ៉ា​ន​។​ ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​មនុស្ស​ចំនួន​១២​ នាក់​រង​របួស​។

​លោក​ វី​ដូ​ដូ​ បាន​ថ្លែង​ថា ​​យើង​សោកស្ដាយ​ចំពោះ​ឧបទ្ទវ​ហេតុនេះ​ គាត់​បាន​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ ស្ងាត់​នៅ​តាម​ដងផ្លូវ​នៃ​រដ្ឋធានី​របស់​ប្រទេស​នេះ​។​

​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ Malcolm​ Turnbull​ បាន​បញ្ជាក់​ថា​ លោក​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​បាន​ពន្យា​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​៕​

Share

Image
Image
Image