en     km
en     km

​មន្ដ្រី​ចិន​ថា​៖​ កម្ពុជា​ ចិន​ ជា​ដៃគូ​មិន​អាច​ឃ្លាតឆ្ងាយ​ពី​គ្នា​

Share

ស៊ូ​ ចូ​វ​៖​ ប្រធាន​នាយកដ្ឋាន​ផ្នែក​ព័ត៌មាន​ប្រចាំ​ទីក្រុង​ ស៊ូ​ចូ​វ(Xuzhou)​ នៃ​ប្រទេស​ចិន​ បាន​លើក​ឡើង​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រវត្ដិសាស្ដ្រ​យូរអង្វែង​មក​ហើយ​។​ លោក​ថា​ មិនតែប៉ុ ណ្ណោះ​កម្ពុជា​ ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​បណ្ដា​ប្រទេស​ជិត​ទៀត​ផង​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​ដែល​ទៅ​ពី​ប្រទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​។​

​អ្នក​សារព័ត៌មាន​ប្រមាណ​ ១២​នាក់​ ទៅ​ពី​ស្ថាប័ន​ខុសៗ​គ្នា​ ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​ប្រចាំ​ក្រុង​ ស៊ូ​ចូ​វ​ នៃ​ប្រទេស​ចិន​ ក្នុង​គោលបំណង​ដើម្បី​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ចិន​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​។​

​ប្រធាន​នាក​ដ្ឋា​ន​ផ្នែក​ព័ត៌មាន​ប្រចាំ​ទីក្រុង​ ស៊ូ​ចូ​វ​ លោក​ (​ហ្វឹ​ង​ ហ្សឺ​ពូ​)​ Feng​ Qipu​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​តាម​រយៈ​អ្នកបកប្រែ​ថា​ ប្រទេស​ចិន​ជា​ដៃគូ​ល្អ​មួយ​ជាមួយ​ប្រទេស​កម្ពុជា​ជា​យូ​មក​ហើយ​។​ លោក​ (​ហ្វឹ​ង​ ហ្សឺ​ពូ​)​ Feng​ Qipu​ បន្ដ​ថា​ កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ប្រវត្ដិសាស្ដ្រ​ វប្បធម៌​ល្អ​ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជិតខាង​។​

​លោក​ថា​ ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​គឺ​មិន​អាច​ឃ្លាង​ឆ្ងាយ​ពី​គ្នា​បាន​នោះ​ទេ​ គឺ​មាន​ន័យ​ថា​ ប្រទេស​ទាំង​ពី​មាន​កម្រិត​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​អាច​ខ្វះ​គ្នា​បាន​ឡើយ​។

​សូម​ជម្រាប​ថា​ ទីក្រុង​ ស៊ូ​ចូ​វ​ ជាទី​ក្រុង​មួយ​ដែល​មាន​អាយុ​ចំណាស់​ជាងគេ​នៅ​ក្នុង​ខេត្ដ​ ជាំ​ង​ ស៊ូ​ ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ​ ១០០០​ គីឡូ​ម៉ែត្រការ៉េ​ មាន​ប្រជាជន​សរុប​ប្រមាណ​ជាង​ ៥​ពាន់​ម៉ឺន​នាក់​ ចំណែក​ GDP​ ប្រជាជន​មាន​ប្រមាណ​ជាង​ ៥​ពាន់​ដុល្លា​ ក្នុង​មួយ​ឆ្នាំ​។​ បន្ថែម​ពី​នេះ​អ្វី​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ ស៊ូ​ចូ​វ​ មានការ​រីក​ចម្រើន​គឺ​ព្រោះតែ​ទីក្រុង​នេះ​សម្បូរ​ទៅ​ដោយ​ឧស្សាហកម្ម​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ជីវភាព​ល្អ​ប្រសើរ​។

​ទីក្រុង​ ស៊ូ​ចូ​វ​ ចែក​ជា​ ៣​ស្រុក​ និង​ ២​ឃុំ​ ហើយ​ទី​ក្រុ​នេះ​ គឺ​មាន​ប្រវត្ដិសាស្ដ្រ​ជាង​ ៥​ពាន់​ឆ្នាំ​មក​ហើយ​ ដែល​ហុំ​ព័ទ្ធ​ដោយ​ខេត្ដ​ចំនួន​ ០៤​។​ ទីក្រុង​ ស៊ូ​ចូ​វ​ ជា​ចំណុចកណ្ដាល​នៃ​ខេត្ដ​ ជាំ​ង​ស៊ូ​ ដែល​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ផ្លូវ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រយៈ​រថភ្លើង​ល្បើ​ន​លឿន​ ឬ​តាម​រយៈ​យន្ដហោះ​ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image