en     km
en     km

ខណៈ​នេះ​ប៉ូ​លី​ស​ឥណ្ឌូ​នេ​ស៊ី​សម្រេច​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ក្រុម​អ្នក​តវ៉ា​មូ​ស្លី​ម​

Share

​ហ្សា​ការ​តា​ ៖​ ទីបំផុត​ប៉ូ​លី​ស​ឥណ្ឌូ​នេ​ស៊ី​បាន​សម្រេច​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​មូ​ស្លី​ដែល​មាន​និន្នាការ​ប្រកាន់​ខ្សែ​តឹង​ នៅ​ជិត​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​ហ្សា​កា​តា​។​ នេះ​បើ​តាម​ទូរទស្សន៍​ Metro​ បាន​រាយការណ៍​នា​រាត្រី​ថ្ងៃ​សុក្រ​ទី​០៤​ ខែវិច្ឆិកា​នេះ​។​

ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ប្រផ្តុំគ្នាតវ៉ាទម្លាក់អភិបាលក្រុងហ្សាកាតា។រូបភាពReuters
ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ប្រផ្តុំគ្នាតវ៉ាទម្លាក់អភិបាលក្រុងហ្សាកាតា។រូបភាពReuters

​រូបភាព​ដែល​បាន​បង្ហាញ​ដោយ​ទូរទស្សន៍​បង្ហាញ​ឱ្យ​ឃើញ​ថា​ ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​បាន​គប់​ដប​ទឹក​ប្លា​ស្ទិ​ច​ ខណៈ​មន្ត្រី​ប៉ូ​លី​សបាន​បង្កើត​ជា​របាំង​មួយ​ព័ទ្ធ​ក្រុម​អ្នក​តវ៉ា​។​

​ក្រុម​អ្នក​តវ៉ា​រាប់​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​វិមាន​ប្រធានាធិបតី​ ដើម្បី​ទាមទារ​ឱ្យ​អភិបាល​រដ្ឋធានី​ហ្សា​កា​តា​លាលែង​ពី​តំណែង​របស់​ខ្លួន​ លើ​អ្វី​ដែល​ពួក​គេ​និយាយ​ថា​ អភិបាល​រដ្ឋធានី​រូប​នេះ​បាន​ប្រមាថ​សៀវ​ ភៅ​បរិសុទ្ធ​កូ​រ៉ា​ន​ របស់​ជនជាតិ​ម៉ូ​ស្លី​ម​ ។​

​កម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​ប្រមាណ​ ២​ម៉ឺន​នាក់​ ដើម្បី​ទប់ទល់​នឹង​ការ​តវ៉ា​នេះ​។​ ប៉ូលិស​បាន​រាយការណ៍​មក​ថា​ ក្រុម​អ្នក​តវ៉ា​មាន​គ្នា​ប្រមា ណ​ ៥​ម៉ឺន​នាក់​ នៅ​ក្នុង​រង្វង់​នៃ​ការ​ប្រមូលផ្តុំ​គ្នា​នោះ​។​

​សូម​រំលឹក​ថា​ កាលពី​ឆ្នាំ​១៩៩៨​ ធ្លាប់​មាន​ករណី​តវ៉ា​ដូច្នេះ​ផង​ដែរ​ ដែល​កាល​ណ្ណោះ​គឺ​ប្រឆាំង​នឹង​ជនជាតិ​ចិន​ ដោយ​ពលរដ្ឋ​អ្នក​តវ៉ា​បាន​ចោទ​ថា​ ជន ជាតិ​ចិន​បាន​ដុត​បំផ្លាញ​ហាង​ និង​ផ្ទះសម្បែង​របស់​ពួក​គេ​ ។​ ក្រុម​ភាគតិច​ជនជាតិ​ចិន​ គឺ​មាន​ប្រមាណ​ ១​ ភាគរយ​ដែរ​ នៃ​តួលេខ​ពលរដ្ឋ​នៅ​ឥណ្ឌូ​នេ​ស៊ី​ប្រមាណ​ ២៥០​ លាន​នាក់​ ៕

​ប្រភព​៖CNA

Share

Image
Image
Image