en     km
en     km

សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង ​គឺ​ដូច​តុលាការ​កំពូល​ដែរ​ ករណី​លោក ​កឹ​ម ​សុខា​

Share

ភ្នំពេញ​៖​ ស្រប​ពេល​តុលាការ​ ប្រកាស​ទាត់​ចោល​ បណ្ដឹង​សារទុក្ខ​របស់​លោក​កឹ​ម​សុខា​ ដែល​ ប្ដឹង​មោឃភាព​ នីតិវិធី​របស់​តុលាការ​រាជធានី​ភ្នំពេញ​  គឺ​នៅ​ពេល​តែ​មួយ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៤​វិ​ចិ្ឆ​ការ​នេះ​ សាលាឧទ្ធរណ៍​ក៏​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ទុកជា​បានការ​ដដែល​។​

​តុលាការ​ រាជធានី​ភ្នំពេញ​បាន​កាលពី​ខែ​មុន​នេះ​ បាន​ផ្ដន្ទាទោស​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥​ ខែ​ ក្រោម​បទ​ចោទ​ ប្រឆាំង​អំណាចតុលាការ​ ដែល​ លោក​ កឹ​ម ​សុខា​ បដិសេធ​មិន​ចូលខ្លួន​ តាម​ដីកាកោះ​ ។​

លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ

​លោក​ ហែម​ សុ​ជាតិ​ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កឹ​ម​ សុខា​ ចាត់​ទុក​សេចក្តីសម្រេច​របស់​ប្រធាន​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្ដី​របស់​លោក​ជា​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​។​ លោក​មេធាវី​យល់​ថា​ ករណី​កូនក្តី​របស់​លោក​គឺជា​រឿង​នយោបាយ​។​ តែ​យ៉ាងណា​ លោក​មេធាវី​ នឹង​ ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​នៅ​ចុងខែ​វិច្ឆិកា​នេះ​។

​តុលាការក្រុង​ភ្នំពេញ​ ចោទប្រកាន់​ លោក​ កឹ​ម​ សុខា​ ពី​បទ​បដិសេធ​មិន​ចូលខ្លួន​ក្នុង​នាម​ជា​សាក្សី​ ក្នុង​សំណុំរឿង​សញ្ចារ​កម្ម​ទាក់ទង​នឹង​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ដោយ​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក​ កឹ​ម​ សុខា​ ឲ្យ​ជាប់​ពន្ធនាគារ​ ៥​ខែ​ និង​ពិន័យ​ជា​ប្រាក់​ ៨​ សែន​រៀល​ កាលពី​ថ្ងៃ​ទី​៩​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​។​

​សូម​ជម្រាប​ថា​ ស្រប​ពេល​ សាលាឧទ្ធរណ៍​ សម្រេច​ទាត់​ចោល​ ការ​សុំ​ផ្ដល់​យុត្តិធម៌​ ពី​លោក ​កឹ​ម ​សុខា​ តុលាការ​ កំពូល​ ដែល​នៅ​ក្បែរ​សាលាឧទ្ធរណ៍​ ក៏​បាន​ សម្រេច​រឿង​ក្ដី​លោ ​កឹ​ម ​សុខា ​ដូចនេះ​ដែរ​ គឺ​ច្រានចោល​ បណ្ដឹង​មោឃភាព​ នីតិវិធី​ ដែល​ក្រុម​មេធាវី​លោក​កឹ​ម​សុខា​បាន​ប្ដឹង​។​ ប្រព័ន្ធ​តុលាការ​កម្ពុជា​ ត្រូវ​បាន​ សហគមន៍​អន្តរជាតិ​ និង​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ រួម​ទាំង​បក្ស​ប្រឆាំង​ចាត់​ទុក​ ថា​ មិន​ទាន់​ភាព​ឯករាជ្យ​ និង​អ​ព្យា​ក្រឹត្យ​ឡើយ​ ៕​

Share

Image
Image
Image