en     km
en     km

​ការ​ស្ទង់​មតិ​៖​ដូ​ណា​ល់​ត្រាំ​ រត់​ទាន់​ គ្លី​ន​តុ​ន ​ហើយ​គឺ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ ៨​ វិច្ឆិកា​ តានតឹង​បំផុត​

Share

​វ៉ា​ស៊ី​ន​តោន​៖​ នៅ​ទីបំផុត​មហាសេដ្ឋី​អចល​ទ្រព្យ​ដែល​មាន​ប្រាក់​ជាង​ ៥​ពាន់​លាន​ដុល្លា​  ទទួល​បាន​ប្រជាប្រិយភាព​ស្នើ​នឹង​លោកស្រី​ អតីតរដ្ឋមន្ដ្រី​ការ​បរទេស​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ដោយ​មាន​ពិន្ទុ​ ៤៥​ ទល់​ ៤៥​ ។​

លោកស្រី គ្លីនតុន និងលោក ដូណាល់ត្រាំ
លោកស្រី គ្លីនតុន និងលោក ដូណាល់ត្រាំ

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​ថា​ ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ឃើញ​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ ទទួល​បានការ​គាំទ្រ​ស្មើនឹង​លោកស្រី​ គ្លី​ន​តុ​ន​ ដែល​ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ ការ​បោះ​ឆ្នោត​ នៅ​ស​ប្ដា​ហ៍​ក្រោយ​។

​តាម​ប្រភព​ BBC​ អ្វី​ដែល​ធ្វើ​ឲ្យ​ ដូ​ណា​ល់​ត្រាំ​ កើន​ប្រជាប្រិយភាព​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​លោកស្រី​ គ្លី​ន​តុ​ន​ បាត់បង់​កិត្ដិយស​យ៉ាង​សម្បើម​ ក្នុង​រឿងអាស្រូវ​ករណី​ អ៊ី​ម៉ែ​ល​ ឯកជន​របស់​លោកស្រី​ រាប់​ពាន់​ អ៊ី​ម៉ែ​ល​ ដែល​ត្រូវ​បាន​ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ FBI​ លាតត្រដាង​។​ ​នៅ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នា​ចុង​ក្រោយ​នេះ​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​វាយប្រហារ​លោកស្រី​ គ្លី​ន​តុ​ន​ យ៉ាង​ខ្លាំង​ករណី​រឿងអាស្រូវ​របស់​លោកស្រី​។

​លោក​ ដូ​ណា​ល​ត្រាំ​ ព្រមាន​ថា​ នឹង​ឲ្យ​ FBI​ ស៊ើបអង្កេត​មក​លើ​ពួក​មន្ដ្រី​ សេត​វិមាន​ នៃ​អតីត​រដ្ឋការ​របស់​លោក​ អូ​បា​ម៉ា​ ទៀត​ផង​។

​លោកស្រី​ គ្លី​ន​តុ​ ធ្លាប់​នាំមុខ​លោក​ ដូ​ណា​ល់​ត្រាំ​ រហូត​ដល់​ ១២​ ភាគរយ​ ក្នុង​ការ​ស្ទង់​មតិ​កាលពី​ខែ​ សីហា​។

​ពិភពលោក​កំពុង​តែ​បាញ់​ឆ្ពោះទៅ​សហរដ្ឋអាមេរិក​ ថា​តើ​បេក្ខជន​ពីរ​រូប​នេះ​ មាន​ឥស្សរជន​ណាមួយ​ នឹង​ចូល​ទៅ​កាន់​សេត​វិមាន​៕​ ប្រភព​:BBC​

Share

Image
Image
Image