វ៉ាស៊ីនតោន៖ នៅទីបំផុតមហាសេដ្ឋីអចលទ្រព្យដែលមានប្រាក់ជាង ៥ពាន់លានដុល្លា ទទួលបានប្រជាប្រិយភាពស្នើនឹងលោកស្រី អតីតរដ្ឋមន្ដ្រីការបរទេស ហ៊ីលឡារី គ្លីនតុន ដោយមានពិន្ទុ ៤៥ ទល់ ៤៥ ។
បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា ការស្ទង់មតិថ្នាក់ជាតិឃើញថា លោក ដូណាល់ត្រាំ ទទួលបានការគាំទ្រស្មើនឹងលោកស្រី គ្លីនតុន ដែលការស្ទង់មតិនេះធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ការបោះឆ្នោត នៅសប្ដាហ៍ក្រោយ។
តាមប្រភព BBC អ្វីដែលធ្វើឲ្យ ដូណាល់ត្រាំ កើនប្រជាប្រិយភាពនៅដំណាក់កាលចុងក្រោយនេះ ដោយសារតែលោកស្រី គ្លីនតុន បាត់បង់កិត្ដិយសយ៉ាងសម្បើម ក្នុងរឿងអាស្រូវករណី អ៊ីម៉ែល ឯកជនរបស់លោកស្រី រាប់ពាន់ អ៊ីម៉ែល ដែលត្រូវបាន ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លាតត្រដាង។ នៅក្នុងការឃោសនារកសំឡេងឆ្នោតនាចុងក្រោយនេះលោក ដូណាល់ត្រាំ បានវាយប្រហារលោកស្រី គ្លីនតុន យ៉ាងខ្លាំងករណីរឿងអាស្រូវរបស់លោកស្រី។
លោក ដូណាលត្រាំ ព្រមានថា នឹងឲ្យ FBI ស៊ើបអង្កេតមកលើពួកមន្ដ្រី សេតវិមាន នៃអតីតរដ្ឋការរបស់លោក អូបាម៉ា ទៀតផង។
លោកស្រី គ្លីនតុ ធ្លាប់នាំមុខលោក ដូណាល់ត្រាំ រហូតដល់ ១២ ភាគរយ ក្នុងការស្ទង់មតិកាលពីខែ សីហា។
ពិភពលោកកំពុងតែបាញ់ឆ្ពោះទៅសហរដ្ឋអាមេរិក ថាតើបេក្ខជនពីររូបនេះ មានឥស្សរជនណាមួយ នឹងចូលទៅកាន់សេតវិមាន៕ ប្រភព:BBC