en     km
en     km

ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ឈប់​ ៤​ថ្ងៃ​ក្នុង​ឱកាស​ព្រះរាជ​ពិ​ធិ​បុណ្យ​អុំទូក​

Share

ភ្នំពេញ​៖​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ដល់​ ម្ចាស់​សហគ្រាស​ និង​គ្រឹះស្ថាន​ទាំងអស់​ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​ និយោជិត​ បាន​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​អុំទូក​រយៈពេល​ ៤​ថ្ងៃ​ ដោយ​មាន​ប្រាក់​ឈ្នូ​ល​ផង​ដែរ​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​នេះ​ដែល​បាន​ចុះ​ផ្សាយ​ ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​ ០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​។​

water-festival-1
​សេចក្ដីជូនដំណឹង​បន្ដ​ទៀត​ថា​ ថ្ងៃ​ឈប់​សំរាក​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​រយៈពេល​ ៤​ថ្ងៃនេះ​គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​ ១៣-១៤-១៥​ និង​ថ្ងៃ​ទី​ ១៦​ ដែល​ថ្ងៃ​ទី​ ១៦​ នេះ​ គឺ​ឈប់​ជំនួស​ថ្ងៃ​ទី​ ១៣​ ដែល​ត្រូវ​ចំ​ថ្ងៃ​ អាទិត្យ​។​

​ក្រសួង​ការងារ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ករណី​ចាំបាច់​បំផុត​ ដែល​សហគ្រាស​ គ្រឹះស្ថាន​ មិន​អាច​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​បាន​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ ម្ចាស់​ឬ​ នាយក​សហគ្រាស​ គ្រឹះស្ថាន​ ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករនិយោជិត​ ឲ្យ​មានការ​ស្ម័គ្រចិត្ដ​ដោយ​គ្មាន​ការ​បង្ខំ​ ហើយ​ត្រូវ​បែងចែក​ឲ្យ​មាន​ពេលវេលា​ និង​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​សម​ស្រប​។​ បន្ថែម​ពី​នេះ​ កម្មករនិយោជិត​ដែល​ធ្វើការ​ នៅ​ថ្ងៃ​ឈប់​ក្នុង​ព្រះរាជ​ពិធី​នេះ​ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែល​មាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​។​

​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ គត់​សំគាល់ថា​ អស់លោក​ លោកស្រី​ ដែល​ជា​ម្ចាស់​ និង​នាយក​សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ ប្រាកដជា​អនុវត្ដ​តាម​សេចក្ដីជូនដំណឹង​នេះ​ ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​ជាក់​ជា​ ពុំខាន​៕

Share

Image
Image
Image