loader

លោក​ កឹ​ម​ សុខា​ ថា​ អ្នក​ណា​ឈ្នះ​ក៏​បាន​តែ​កម្ពុជា​ គួរ​ពង្រឹង​សហប្រតិបត្តិការ​ល្អជា​មួយ​អា​មេ​រិ​ក​

ភ្នំពេញ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ជាតិ​ លោក​ កឹ​ម​ សុខា​ បាន​លើក​ឡើង​ថា​ ទោះបីជា​ លោក​ដូ​ណា​ល់​ត្រាំ​ ឬ​លោកស្រី​ ហ៊ី​ល​ ឡា​រី​គ្លិ​ន​តុ​ន​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ នៃ​សហរដ្ឋអាមេរិក​ ក៏​ដោយ​ តែ​សំខាន់​កម្ពុជា​គួរ​ពង្រឹង​សហប្រតិបត្តិការ​ល្អជា​មួយ​អា​មេ​រិ​ក​។

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិជាតិ លោក កឹម សុខា
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិជាតិ លោក កឹម សុខា

​លោក​បន្ត​ថា​ក្នុង​នាម​ស្ថាប័នរដ្ឋ​ ក៏​ដូច​ជា​ក្នុង​នាម​គណបក្ស​នយោបាយ​ គួរ​បន្ដ​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​គ្នា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ដើម្បី​ផលប្រយោជន៍​ប្រទេស​ ប្រជាពលរដ្ឋ​ខ្មែរ​ និង​ផលប្រយោជន៍​ពិភពលោក​។​

​លោក​ កឹ​ម​ សុខា​ បាន​សរសេរ​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ទៀត​ថា​៖​ «​ខ្ញុំ​យល់​ឃើញ​ថា​ សម្រាប់​បុគ្គល​ម្នាក់ៗ​ ផ្ទាល់ខ្លួន​ យើង​អាច​បង្ហាញ​ពី​ការ​គាំទ្រ​ ឬ​ មិន​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ ណា​ម្នាក់​នៃ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​។​ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​គាំទ្រ​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​»​។​

​ការ​លើក​ឡើង​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ ផ្ទុយ​នឹង​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ចង់ឱ្យ​លោក​ ដូ​ណា​ល់​ត្រាំ​ ជាប់​ឆ្នោត​ជា​ប្រ​ធា​ធិ​បតី​អា​មេ​រិ​ក​ ជាង​លោកស្រី​គ្លិ​ន​តុ​ន​។​

​សម្ដេច​ថា​ បើ​លោក​ត្រាំ​ ជាប់​ឆ្នោត​ពិភពលោក​នឹង​ប្រែប្រួល​ទៅ​ល្អ​ប្រសើរ​ ដោយ​គ្មាន​សង្គ្រាម​ ព្រោះ​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​ពាណិជ្ជករ​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ០៣​ ខែវិច្ឆិកា​  ក្នុង​ពេល​លោក​អញ្ជើញ​ធ្វើ​ ប​ឋ​កថា​ស្តី​ពី​ ការ​ដឹកនាំ​បញ្ជា​ កម្លាំង​ សភាពការណ៍​ជាតិ​ អន្តរជាតិ​ និង​បញ្ហា​ផ្សេងៗ​ នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា​។​

​សម្តេច​ថ្លែង​ថា​៖«​ ប្រសិនបើ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​ទំនាក់ទំនង​អា​មេ​រិ​ក​ និង​ចិន​ អាច​ទ្រាំទ្រ​បាន​ តែ​ទំនាក់ទំនង​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ នឹង​មានការ​លំបាក​។​ តែបើ​លោក​ ត្រាំ​ ឈ្នះ​ឆ្នោត​វិញ​ លោក​ត្រាំ​ អាច​នឹង​ក្លាយជា​មិត្តភក្តិ​ជាមួយ​លោក​ ពូ​ទី​ន​ ប្រធានាធិបតី​រុ​ស្ស៊ី​»​។​

​តាម​ការ​ស្ទង់​មតិ​ របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ លោក​ ដូ​ណា​ល់​ត្រាំ​ មានការ​គាំទ្រ​ តិច​ជាង​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លិ​ន​តុ​ន​ មួយ​ភាគរយ​។​ តែបើ​តាម​ BBC​ លោក​ដូ​ណា​ល់​ត្រាំ​ មានការ​គាំទ្រ​ តិច​ជាង​លោក​ ស្រី​គ្លិ​ន​តុ​ន​ បី​ភាគរយ​ ។​ យ៉ាងណា​ក៏​ដោយ​ការ​ស្ទង់​មតិ​ ABC​ បង្ហាញ​ថា​លោក​ដូ​ណា​ល់​ត្រាំ​ នាំមុខ​ ១​ ភាគរយ​វិញ​ គឺ​៤៦​ ទល់​ ៤៥៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x