en     km
en     km

​គ​.​ជ​.​ប​ នឹង​បើក​កិច្ចប្រជុំ​មួយ​ នៅ​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ស្ដី​ពី​ដំណើរ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ជូនដំណឹង​ថា​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ស​ប្ដា​ហ៍​ក្រោយ​នេះ​ គ​.​ជ​.​ប​  នឹង​រៀបចំ​កិច្ចប្រជុំ​ មួយ​ជាមួយ​ ភាគី​ពាក់ព័ន្ធ​ស្ដី​ពី​ដំណើរ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ជិត​ ៣​ខែ​មកនេះ​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប

​តាម​សេចក្ដីជូនដំណឹង​ របៀបវារៈ​មាន​៣​ គឺ​៖

-​ដំណើរការ​ប្រព្រឹត្ដ​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​

-​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

-​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អ​ញ្ញើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ព្រោះ​ជិត​ដល់​កាលបរិច្ឆេទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ០១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​។​  

​កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ វេលា​ម៉ោង​ ១០៖០០​ នាទី​ព្រឹក​ នៅ​សាលសន្និសីទ​ គ​.​ជ​.​ប​។​

​កិច្ចប្រជុំ​នេះ​នឹង​មាន​លោក​ ឌុ​ច​ សុ​ន​ សមាជិក​ គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ចូលរួម​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ក៏​បាន​ជូនដំណឹង​ផង​ដែរ​នៅ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ថា​ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ៦,៧៨៤,៧០៨​នាក់​ ហើយ​ ស្មើ​ជាង​៧០.២០​ភាគរយ​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

​គ​.​ជ​.​ប​ បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ ហើយ​មាន​សិទ្ធិ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ជាង​៩.៦​លាន​នាក់​។​ គជ​ប​ នឹង​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ ៕​

Share

Image
Image
Image