en     km
en     km

​សាលាឧទ្ធរណ៍​បើក​សវនាការ​ បណ្ដឹងទាស់​ប្ដឹង​ដោយ​មេធាវី​ លោក​ កឹ​ម​ សុខា​ នៅ​ព្រឹក​នេះ​

Share

ភ្នំពេញ៖ ​សាលាឧទ្ធរណ៍​ បើក​សវនាការ​តាម​ពាក្យបណ្ដឹង​របស់​មេធាវី​លោក​ កឹ​ម​ សុខា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ វិច្ឆិកា​នេះ​ ករណី​ប្ដឹង​ឧទ្ធរណ៍​ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ករណី​បដិសេធ​មិន​ចូលខ្លួន​។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

​លោក​មេធាវី​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្ដី​ លោក​ កឹ​ម​ សុខា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ សវនាការ​ព្រឹក​នេះ​ គឺជា​បណ្ដឹង​របស់​លោក​ បាន​ប្ដឹង​ជំទាស់​សាលក្រម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​កាត់ក្ដី​លោក​ កឹ​ម​ សុខា​ មានទោស​ ៥​ខែ​ ករណី​មិន​ចូលខ្លួន​។​

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ «​បដិសេធ​ចូលខ្លួន​ ក្នុង​នាម​ជា​សាក្សី​»​ ពាក់ព័ន្ធ​នឹង​សំនុំរឿង​នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​  តាម​មាត្រា​៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​តុលាការ​ចាត់​ទុក​ថា​ ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។ អ្នក​សង្កេតការណ៍​ ចាត់​ទុក​សំនុំរឿង​នេះ​ជា​រឿង​នយោបាយ​៕

Share

Image
Image
Image