loader

​សម្តេច​ ហ៊ុន​ សែន​ ក្រើនរម្លឹក​ កងកម្លាំង​ត្រូវ​ធានា​កុំឱ្យ​មាន​បដិវត្តន៍​ព​ណ៍​កើតឡើង​

ភ្នំពេញ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជា​ថ្មី​ម្ដងទៀត​បាន​ណែនាំ​ ទៅ​ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​ធានា​ដាច់ខាត​មិន​អោយ​មាន​បដិវត្តន៍​ព​ណ៍​ កើតឡើង​នៅ​កម្ពុជា​  ហើយ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញធ្វើបទបាឋកថា លើប្រធានបទ “ ការដឹកនាំបញ្ជាកងកម្លាំង សភាពការណ៍ជាតិ - អន្តរជាតិ និងបញ្ជាផ្សេងៗ”
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញធ្វើបទបាឋកថា លើប្រធានបទ “ ការដឹកនាំបញ្ជាកងកម្លាំង សភាពការណ៍ជាតិ – អន្តរជាតិ និងបញ្ជាផ្សេងៗ”

​ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​ធ្វើ​បទ​ បាឋកថា​ លើ​ប្រធានបទ​៖«​ការ​ដឹកនាំ​បញ្ជា​កងកម្លាំង​ សភាពការណ៍​ជាតិ​ -​ អន្តរជាតិ​ និង​បញ្ជា​ផ្សេងៗ​​» ជូន​ដល់​ថ្នាក់ដឹកនាំ​ គ្រូ​នគរបាល​ជាតិ​ មន្ត្រី​នគរបាល​ជាតិ​ និង​និស្សិត​-​សិក្ខាកាម​ នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០៣​ វិច្ឆិកា​នេះ​។​

​ក្នុង​ឱកាស​នេះ​សម្តេច​ ហ៊ុន​ សែន​ បាន​ក្រើនរម្លឹក​ដល់​កងកម្លាំង​គ្រប់​ប្រភេទ​ ត្រូវ​ការពារ​ឯករាជ្យ​ អធិបតេយ្យភាព​ បូរណភាព​ទឹកដី​អោយ​បាន​ដាច់ខាត​ និង​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជិតខាង​ និង​ត្រូវ​ធានា​កុំអោយ​មាន​អំពើ​ភេរវកម្ម​កើតឡើង​ ដាច់ខាត​ នៅ​កម្ពុជា​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ និង​អ្នក​វិនិយោគ​។​

​សម្តេច​បន្ត​ថា​ត្រូវ​ពង្រឹង​សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ អំពើ​ប្លន់​ប្រដាប់​អាវុធ​ ជា​ពិសេស​គ្រឿងញៀន​ដែល​ជា​បញ្ហា​ធំ​ ហើយ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ និង​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​អោយ​មាន​ប្រ​សិ​ទ្ឋ​ភាព​។​

​សម្តេច​បញ្ជាក់​បន្ថែម​ថា​ កងកម្លាំង​ទាំងអស់​ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​គយ​ ពន្ធដា​ ដើម្បី​ប្រមូល​ពន្ធ​បង្កើន​ប្រាក់​ចំណូល​ជាតិ​ ហើយ​សហការ​ល្អ​ជាមួយ​មន្ត្រី​ការពារ​ព្រៃឈើ​ ធនធាន​រ៉ែ​ ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ឈើ​ បូម​ខ្សាច់​ និង​អំពើ​រុករក​រ៉ែ​ខុសច្បាប់​ដទៃ​ទៀត​។​

hunsen03-1
ស្រប​ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​បាន​បញ្ជាក់​ប្រាប់​ កងកម្លាំង​ត្រូវ​ខិតខំ​លុប​បំបាត់​ភាព​អសកម្ម​របស់​ខ្លួន​ ហើយ​ត្រូវ​ចូលរួម​កសាង​អំពើ​ល្អ​ និង​សកម្មភាព​ជួយ​សង្គម​អោយ​បាន​ច្រើន​។​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ពិសេស​គឺ​សេវា​តម្រូវការ​ចាំបាច់​ដូច​ជា​អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ​ បញ្ជី​ជាតិ​ ប័ណ្ណ​ស្នាក់​នៅ​ ជាដើម​៕


0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x