ភ្នំពេញ៖ អតីតក្រុមស្ត្រីសហគមន៍បឹងកក់ កាលពីព្រឹកថ្ងៃទី៣វិច្ឆិកានេះបានមកប្រមូលផ្តុំគ្នានៅខាងមុខស្នាក់ការសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជាដើម្បី ឲ្យ ផ្អាកការផ្ដល់ជំនួយដល់កម្ពុជា។ស្ត្រីទាំងនោះថា កន្លងមកប្រាក់កម្ចី និងជំនួយពីធនាគារពិភពលោក បានធ្វើឲ្យពួកគាត់រស់នៅដោយលំបាកដោយ ពួកគាត់សង្ឃឹមថាសហភាពអ៊ឺរ៉ុបនឹងឈប់ផ្តល់ជំនួយដើម្បី អភិវឌ្ឍន៍នាំឲ្យពួកគាត់ឈឺចាប់។កញ្ញា ច្រឹក ស្រីអូន មានសេក្តីរាយការណ៍៖
ក្រុមស្ត្រីបឹងកក់ និង បុរីកីឡា ប្រមាណជា៣០នាក់បានមកប្រមូលផ្តុំគ្នានៅខាងមុខស្នាក់ការសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា ដោយមានកាន់ទង់ជាតិខ្មែរ និងស្រែកប្រាប់សហភាពអ៊ឺរ៉ុបផ្អាកផ្តល់ជំនួយមកឱ្យ រដ្ឋាភិបាល តែការស្រែកតវ៉ានេះត្រូវបានអាជ្ញាធរហាមឃាត់។
ស្ត្រីម្នាក់តំណាង បណ្ដាញអតីតស្ត្រីបឹងកក់គឺអ្នកស្រី ស៊ា ណារ៉េត និយាយថា កន្លងមក ក្រុមអ្នកស្រី បានស្វែងរកការ ជួយអន្តរាគមន៍ជាច្រើន ទាមទាសុំប្រាក់សំណងបន្ថែមសម្រាប់អ្នកចាកចេញពីតំបន់បឹងកក់និងបុរីកីឡា តែគ្មានលទ្ធផលឡើយ។
អ្នកស្រីបន្តថាការរារាំងមិនឲ្យពួកគាត់តវ៉ានេះ គឺជាការវាស់ដីឲ្យពួកគាត់ដើរ។ តែ អ្នកស្រីថានឹងបន្តស្វែងរកាដោះស្រាយទៀត គឺទាល់តែមានដំណោះស្រាយសមស្រប។
អ្នកស្រី ស៊ា ណារ៉េត៖ «ការផ្តាច់ជំនួយនទៅធ្វើឲ្យការតស៊ូមតិនេះមានសិទ្ធសេរីភាពខ្ញុំចង់ឲ្យរដ្ឋាភិបាលលោកហ៊ុនសែនគោរពសិទ្ធមនុស្ស»។
ចំណែកកញ្ញា អ៊ីម ស្រីទូច ជាបណ្ដាញអតីតស្ត្រីបឹងកក់ ដែលបានចូលទៅដាក់ញត្តិក្នុងស្នាក់ការសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថាញតិ្តដែលដាក់ទៅនេះក្នុងគោលបំណង ឲ្យសហភាពអ៊ឺរ៉ុបផ្អាកជំនួយពីកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ពួកគាត់។
កញ្ញា អ៊ីម ស្រីទូច៖ «យើងស្នើឲ្យរដ្ឋាភិបានដោះស្រាយបញ្ចប់មិនថាអ្នកចាកចេញ ឬអ្នកស្នាក់នៅគឺត្រូវដោះស្រាយឲ្យចប់។យើងដាក់ញាត្តិជូនសហភាពអ៊ឺរ៉ុបនេះ សង្ឃឹមថាសហគមន៍អ៊ឺរ៉ុបនិយយល់ពីទុក្ខលំបាកយើងបុរីកីឡានិងបឹងកក់នេះ»។
កញ្ញា អ៊ីម ស្រីទូច បញ្ជាក់ថា លោកស្រីជេណូវីវ៉ាហើណាន់ដេស អ៊ូរីស បានចេញមកទទួលញតិ្តនេះហើយ។
ចំពោះជំលោះរ៉ាំរ៉ៃពីបញ្ហាដីធ្លីដែលរដ្ឋាភិបាល បានផ្តល់ដីអភិវឌ្ឍន៍ដល់ក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋនៅបុរីកីឡា និង បឹងកក់នេះលោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានផ្តល់យោបល់ថា ទោះជាក្រុមហ៊ុនផ្តល់សំណងដល់ប្រជាពលរដ្ឋហើយក៏ដោយតែរដ្ឋាភិបាលត្រូវគិតគូមើល សំណងនោះសមរម្យឬទេ។
លោក សៀ ភារម្យ៖« ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលហើយព្រោះរដ្ឋាភិបាលបានផ្តល់សិទ្ធដល់ក្រុមហ៊ុនស៊ូកាគូអ៊ីអភិវឌ្ឍននេះធ្វើឲ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាពលរដ្ឋ មានទឹកភ្នែកទុក្ខសោក ធ្ងន់ធ្ងរដល់ពួកគាត់ទាំងការសិក្សារបស់កូនចៅ។សំណងតែគាត់ទទួលបាននោះវាមិនសមរម្យទេអញ្ចឹងវាជាភារៈរបស់រដ្ឋត្រូវទទួលខុសត្រូវដើម្បីឲ្យពួកគាត់អាចរស់នៅបានសមរម្យ»។
រយៈពេលជាង១០ឆ្នាំមកនេះក្រុមហ៊ុន ស៊ូកាគូអ៊ីនបានចាក់ដីបំពេញបឹងកក់ដើម្បីអភិវឌ្ឍ បានបង្កើតឲ្យមានបញ្ហា ចម្រូងចម្រាសជាច្រើនធ្វើឲ្យ ប្រជាជននៅទីនោះទួញសោក និងតវ៉ាចំពោះការបណ្តេញចេញ និងសំណងមិនសមស្រប ដោយពួកគេនៅតែបន្តចេញតវ៉ា ចំពោះការផ្តល់សំណងមិនសមរម្យ៕