en     km
en     km

កូរ៉េ​ខាងត្បូង​៖​ នាយក​រដ្ឋមន្ដ្រី​តែងតាំង​ថ្មី​ថា​ លោកស្រី​ប៉ាក​ គុន​ហេ​ ក៏​ត្រូវ​ស៊ើបអង្កេត​ផង​ដែរ​

Share

នាយក​រដ្ឋមន្ដ្រី​ទើប​តែងតាំង​ថ្មី​នៅ​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ថា​ ប្រធានាធិបតី​ ប៉ាក​ គុន​ហេ​ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ក្នុង​សំនុំរឿង​ ដែល​មិត្តភក្ដិ​របស់​លោកស្រី​ ប្រើប្រាស់​ឥទ្ធិពល​ដើម្បី​ទាក់ទាញ​មូលនិធិ​។​

នាយករដ្ឋមន្រ្ដីទើបតែងតាំង គឺ លោក គឹម យ៉ុងយន់( Kim Byong-joon )
នាយករដ្ឋមន្រ្ដីទើបតែងតាំង គឺ លោក គឹម យ៉ុងយន់( Kim Byong-joon )

​នាយក​រដ្ឋមន្ដ្រី​ទើប​តែងតាំង​ គឺ​ លោក​ គឹ​ម​ យ៉ុ​ង​យន់​(​ Kim​ Byong-joon​ )​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដូចនេះ​  មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​តែងតាំង​ ជាប​ក្ខេ​ជន​នាយក​រដ្ឋមន្ដ្រី​ថ្មី​ ជំនួស​អោយ​លោក​ វាំង​ យូ​អញ​ (Hwang​ Kyo-ahn)​ ។​

​លោក​ គឹ​ម​ យ៉ុ​ង​យន់​ បញ្ជាក់​ថា​ ៖«​សូ​ម្បី​តែ​ការ​តែងតាំង​របស់ខ្ញុំ​ ក៏​រដ្ឋ​អាជ្ញា​មាន​សិទ្ធិ​ស៊ើបអង្កេត​ផង​ដែរ​ ចំណែកឯ​លោកស្រី​ ប៉ាក​ គុន​ហេ​ ជា​ប្រធានាធិបតី​ក៏​ត្រូវ​តែ​ស៊ើបអង្កេត​ដែរ​»​ ។​

​នៅ​ថ្ងៃនេះ​ដែរ​ សមាជិក​សភា​ជា​ច្រើន​ បាន​ទាមទារ​ឱ្យ​រដ្ឋ​អាជ្ញា​បើក​ការ​ស៊ើបអង្កេត​ ទាំង​លោកស្រី​ ប៉ាក​ គុន​ហេ​ និង​មិត្តភក្ដិ​របស់​លោកស្រី​ទាំងអស់​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ ស្ដ្រី​ម្នាក់​គឺ​លោកស្រី​ ច​យ​ ស៊ុន​ស៊ី​ល​  (Choi​ Soon-sil​ )​ ជា​មិត្ត​ជិត​ស្និត​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ ត្រូវ​បាន​រដ្ឋ​អាជ្ញា​ក្រុង​សេ​អ៊ូ​ល​ឃុំខ្លួន​ ពី​បទ​ប្រើប្រាស់​អំណាច​របស់​ប្រធានាធិបតី​ ដើម្បី​រៃ​អង្គាស​លុយ​ មូលនិធិ​មនុស្សធម៌​មួយ​ ដោយ​អំពើ​ខុសច្បាប់​។​

​សំនុំរឿង​នេះ​នាំ​អោយ​ប្រជាជន​កូរ៉េ​ខាងត្បូង​ជា​ច្រើន​ម៉ឺន​នាក់​ កាលពី​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​មុន​ បាន​ធ្វើ​បាតុកម្ម​ដោយ​ទាមទារ​ឱ្យ​លោកស្រី​ ប៉ាក​ គុន​ហេ​ លាលែង​ពី​តំណែង​៕

Share

ព័ត៌មានទាក់ទង

Image