en     km
en     km

​ក្រុម​ស្រី្ត​បឹង​កក់​ចោទ​សាលា​រាជធានី​ថា​ ចាប់ខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ដោយសារ​រឿង​គំនុំ​

Share

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ វិច្ឆិកា​នេះ​ ក្រុម​ស្ត្រី​សហគមន៍​បឹង​កក់​បាន​បន្ត​ យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​បំណង​សើ្ន​ឱ្យ​សម្តេច​អន្តរាគមន៍​ ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ខណៈ​ពួក​គាត់​ ចោទ​សាលា​រាជធានី​ថា​ចាប់ខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ដោយសារ​រឿង​គំនុំ​។​

ស្រ្តីសហគមន៍បឹងកក់ ជិត៣០នាក់ នៅថ្ងៃទី ១៤ ខែ តុលា នេះ បានដាក់ញត្តិ ទៅការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
ស្រ្តីសហគមន៍បឹងកក់ 

ក្រុម​ស្ត្រី​ទាំងនោះ​ ដែល​ស្រែក​តវ៉ា​តាម​ឃោស​ន​ស័ព្ទ​ សង្ឃឹមថា​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ជួយ​អន្តរាគមន៍​ ឱ្យ​មានការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ជា​បន្ទាន់​។​

​អ្នកស្រី​ ប៊ូ​វ​ សោភា​ តំណាង​ក្រុម​ស្ត្រី​សហគមន៍​បឹង​កក់​ បាន​លើក​ឡើង​ថា​ ការ​ឃុំខ្លួន​អ្នកស្រី​ទេព​ វ​ន្នី​ គឺជា​ការ​គុំ​គួ​ន​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​មាន​បំណង​ប្លន់​យក​ដី​បឹង​កក់​ តែ​មិន​បាន​សម្រេច​តាម​បំណង​របស់​ពួក​គេ​ ទើប​មានការ​កុំ​គួ​ន​ រហូត​ធ្វើការ​ចាប់ខ្លួន​អ្នកស្រី​ទេព​ វ​ន្នី​ ឃុំឃាំង​ដូចនេះ​។​

​អ្នកស្រី​ ប៊ូ​វ​ សោភា​៖«​ថ្ងៃនេះ​ពួក​ខ្ញុំ​សូម​ផ្ញើ​សារ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ មិនមែន​ជាស​ត្រូវ​របស់​សាលា​រាជធានី​ភ្នំពេញ​ទេ​។​……​ហើយ​មានការ​សោកស្តាយ​មែនទែន​ ដែល​សាលា​រាជធានី​ភ្នំពេញ​និយាយ​ថា​គាត់​ចាប់ផ្តើម​តាមដាន​សកម្មភាព​ អ្នក​បឹង​កក់​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​នេះ​ គឺជា​រឿង​គួរ​ឱ្យ​អស់សំណើច​»​។​

​ទន្ទឹម​នឹង​ការ​ស្រែក​ ឱ្យ​ផ្តាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ឱ្យ​ជួយ​ដោះ​លែង​តំណាង​របស់​ពួក​ស្ត្រី​ទាំងនោះ​ បាន​ប្រាប់​ទៅ​អ្នក​ទទួល​ញត្តិ​ថា​ ត្រូវ​ប្រាប់​សម្តេច​ឱ្យ​ត្រង់​បំណង​របស់​ខ្លួន​ កុំ​និយាយ​បំ​ភ្លើ​ស​។​

«​ពួក​ខ្ញុំ​និយាយ​ត្រង់​ សុំ​ឱ្យ​អ្នករាយការណ៍​ហ្នឹង​មាន​ភាព​ស្មោះត្រង់​ ជាមួយ​ពួក​ខ្ញុំ​ផង​ ថា​ពួក​ខ្ញុំ​មកនេះ​ មក​គោលបំណង​អី​ តើ​ចង់បាន​អី​ កុំមក​ប្រឌិត​រឿង​ផ្សេងៗ​ទៀត​»​។​

​យ៉ាងណា​ក៏​ដោយ​ អ្នកនាំពាក្យ​ សាលា​រាជធានី​ភ្នំពេញ​ លោក​ មាន​ ចន្ទ​យ៉ា​ដា​ និយាយ​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​ វិទ្យុ​ស្ត្រី​ថា​ សាលា​រាជធានី​ មិន​ដែល​គិត​ចងគំនុំ​ នឹង​ពលរដ្ឋ​ខ្លួនឯង​ទេ​។​ លោក​បញ្ជាក់​ថា​ ទ​ង្វើ​របស់​អ្នកស្រី ទេព វន្នី​ គឺ​រំលោភច្បាប់​។​

​សូម​ជម្រាប​ថា​ អ្នកស្រី​ ទេព​ វ​ន្នី​ សកម្មជន​ការពារ​ដីធ្លី​នៅ​សហគមន៍​បឹង​កក់​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ព្រៃ​ស​ជា​ថ្មី​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​ក្បែរ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ កាលពី​ឆ្នាំ​២០១៣​ ដោយ​ចៅក្រម​ស៊ើបសួរ​មិន​បាន​បញ្ជាក់​ពី​ហេតុផល​ច្បាស់លាស់​៕

Share

Image
Image
Image