loader

ក្រសួងសុខាភិបាល​ ត្រៀម​ចាត់​ក្រុម​គ្រូពេទ្យ​ ការពារ​សុខភាព​ជូន​កីឡាករ​នៅ​ថ្ងៃ​បុណ្យអុំទូក​

ភ្នំពេញ៖ ​រដ្ឋមន្ដ្រីក្រសួង​សុខា​ ភិ​បាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ត្រៀម​ចាត់​ក្រុម​គ្រូពេទ្យ​២៤​ខេត្ត​ ឱ្យ​ចុះ​ការពារ​សុខភាព​ ជូន​កីឡាករ​ កីឡា​ការ​នី​ អុំទូក​ ដែល​ត្រូវ​មក​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ១៣​ ១៤​ ១៥​  វិច្ឆិកា​ ខាង​មុខ​នេះ​។​

បុណ្យអំុទូក នាពេលកន្លងមក
បុណ្យអំុទូក នាពេលកន្លងមក

​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ដែល​ បញ្ជាក់​ប្រាប់​ប្រធាន​មន្ទីរ​សុខាភិបាល​ នៅ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៦​ ដដែល​  គឺ​  លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ប្រាប់​ ប្រធាន​មន្ទីរ​សុខាភិបាល​ ទូ​ទាំង​២៤​ខេត្ត​  ត្រូវ​ចាត់​ក្រុម​គ្រូពេទ្យ​ការពារ​សុខភាព​ជូន​ កីឡាករ​ កីឡា​ការ​នី​អុំទូក​ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​។​

​កម្ពុជា​បាន​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ ដោយសារ​តែ​មាន​បញ្ហា​ផ្សេងៗ​កើតឡើង​។​ ឆ្នាំ​២០១២​ ខកខាន​ដោយសារ​តែ​ព្រះមហាក្សត្រ​សោយ​ទិវង្គត​។​ ឆ្នាំ​២០១៣​ ខាន​ដោយសារ​ស្ថានភាព​នយោបាយ​ ឯ​២០១៤​ដោយសារ​ទឹក​ជន់​ច្រើន​។​ តែ​ឆ្នាំ​២០១៥​ ខកខាន​ដោយសារ​ទឹក​តិច​ទៅ​វិញ​។​

​បែប​នេះ​ក្ដី​ សោកនាដកម្ម​មួយ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នា​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ឆ្នាំ​២០១០​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ៣៥៣​នាក់​ និង​របួស​៣៩៣​នាក់​នោះ​ ភាគច្រើន​ជា​យុវជន​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x