en     km
en     km

ម្រេច​កំពត​ ក្លាយជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ លើ​ទីផ្សារ​សហភាព​អឺរ៉ុប​ (មានសំឡេង)

Share

ភ្នំពេញ៖ ​ម្រេច​កំពត​ ជា​ផលិតផល​ដំបូង​របស់​កម្ពុជា​ ដែល​បាន​ទទួល​ពានរង្វាន់​ពី​គណៈកម្មាធិការ​អឺរ៉ុប​។​ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រកាស​ នៅ​ក្នុង​ពិធី​ អបអរសាទរ​ ផ្លា​ក​សញ្ញា​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ GI​ ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​ ០១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ នៅ​ក្នុង​បរិវេណ​ប្រតិភូ​ នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​

ម្រេចកំពត ជាផលិតផលដំបូងរបស់កម្ពុជា ដែលបានទទួលពានរង្វាន់ពីគណៈកម្មាធិការអឺរ៉ុប។
ម្រេចកំពត ជាផលិតផលដំបូងរបស់កម្ពុជា ដែលបានទទួលពានរង្វាន់ពីគណៈកម្មាធិការអឺរ៉ុប។

បច្ចុប្បន្ន​ការ​នាំ​ចេញ​ផលិតផល​ម្រេច​កំពត​ មានការ​កើនឡើង​ប្រមាណ​ជាង​១០​ដង​ នៃ​ការ​នាំ​ចេញ​បើ​ធៀប​បណ្តា​ឆ្នាំ​កន្លង​មក​ ដោយសារ​ផលិតផល​ម្រេច​កំពត​ បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ការ​នៅ​ក្រសួងពាណិជ្ជកម្ម​ និង​ មានការ​ ទទួលស្គាល់​គុណភាព​ពី​ទីផ្សារ​អឺរ៉ុប​ អង្គការ​ស្បៀង​និង​កសិកម្ម​ អង្គការសហប្រជាជាតិ​ និង​ ទីភ្នាក់ងារ​ អភិវឌ្ឍន៍​របស់​បារាំង​ប្រចាំ​នៅ​កម្ពុជា​ លើ​គុណភាព​ និង​ ការ​ផលិត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ។​  

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​  លោក​ច​ច​ អេ​ដ​ហ្គា​ មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ តាម​រយៈ​អ្នក​បក​ ប្រែភាសា​ថា​  ស្លាក​សញ្ញា​ សម្គាល់​ភូមិសាស្ត្រ​បាន​ផ្តល់​សារៈសំខាន់​ច្រើន​ចំពោះ​ អ្នក​ផលិត​ជា​កសិករ​ និង​ គាំទ្រ​ដល់​ការ​ផលិត​លើ​មុខ​ ទំនិញ​ដែល​មានគុណ​ភាពល្អ​។​ លោក​បន្ត​ថា​គុណភាព​ដូច​ជា​ម្រេច​កំពត​នេះ​ គឺជា​ការ​បង្ហាញ​កេរ្តិ៍ឈ្មោះ​របស់​ ផលិតផល​ខ្លួន​នៅ​លើ​ទីផ្សារ​ ហើយ​អាច​ការពារ​បាន​នូវ​ការ​ក្លែងបន្លំ​ផ្សេងៗ​ និង​ បង្កើន​តម្លៃ​លក់​ខ្ពស់​ជាង​មុន​ រួម​ទាំង​ការ​ធានា​ដល់​អ្នក​ប្រើ​ ប្រាស់​បាន​ទៀត​ផង​។​

eu-pepper1
ក្នុង​ពិធី​អបអរសាទរ​ ផ្លា​ក​សញ្ញា​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ GI​ លោកស្រី​ ទិ​ត​រ៉េ​ត​ កម្រង​ រដ្ឋលេខាធិការ​ ក្រសួងពាណិជ្ជកម្ម​ មាន​ប្រសាសន៍​ថា​ ក្រសួង​បាន​នឹង​លើកទឹកចិត្ត​ឲ្យ​កសិករ​ខ្មែរ​ បង្កើន​គុណភាព​ផលិត​ ដើម្បី​ដាក់​ស្នើ​សុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ការ​នៃ​ក្រសួងពាណិជ្ជកម្ម​ លើ​ផលិតផល​របស់​ខ្លួន​  ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ដូច​ផលិតផល​ម្រេច​កំពត​នេះ​ដែរ​។​

​គួរ​រម្លឹក​ថា​ ម្រេច​កំពត​ បាន​ចុះបញ្ជី​ផលិតផល​សំគាល់​ភូមិសាស្ត្រ​ លើក​ដំបូង​បំផុត​សម្រាប់​ផលិតផល​ របស់​ប្រទេស​កម្ពុជា​នៅ​លើ​ទីផ្សា​សហភាព​អឺរ៉ុប​ ដែល​បាន​បង្កើត​ឡើង​ដោយ​ប្រទេស​ចំនួន​ ២៨​ និង​ មាន​ទីផ្សារ​ តែ​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ច្រើន​ជាង​៥០០​លាន​នាក់​។​ ផលិតផល​សំគាល់​ភូមិសាស្ត្រ​ដែល​មិនមែន​ ជា​ផលិតផល​របស់​សហភាព​អឺរ៉ុប​ ទី​២០​ ដោយ​ទទួល​បានការ​ការពារ​ស្របច្បាប់​ពី​សហភាព​អឺរ៉ុប​ ដែល​បាន​ចូលរួម​ជាមួយនឹង​ផលិតផល​ល្បីល្បាញ​ជា​ច្រើន​ផ្សេង​ទៀត​៕

eu-pepper3


Share

Image
Image
Image