en     km
en     km

យុវតី​ជន​ជាតិ​កាណាដា​ម្នាក់ ត្រូវ​ជាប់​ទោស​អស់​មួយ​ជីវិត​ពី​បទ សម្លាប់​ម្តាយ​ឪពុក​ខ្លួន​ឯង

Share

ចេនីហ្វ៊​ (Jennifer)​ អាយុ​ ២៨​​ ឆ្នាំ​ ជា​ជនជាតិ​កាណា​ សញ្ជាតិ​ដើម​វៀតណាម​ ត្រូវ​បាន​តុលាការ​ខែត្រ​ អនតារីអូ​ (Ontario)​នៃ​ប្រទេស​កាណាដា​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ​អស់​មួយ​ជីវិតពី​បទ​ បាន​រៀប​ចំ​គម្រោង​និង​ធ្វើ​សកម្ម​ភាព​សម្លាប់​ឪពុក​ម្តាយ​របស់​ខ្លួន​ ដោយ​មាន​ការ​ចូលរួម​ពី​ជនជាប់​ចោទ​ចំនួន​៤ ​អ្នក​ទៀត​។​

a-daughters-revenge

កាល​ពី​ចុង​ ឆ្នាំ​ ២០១០​ ចេ​នី​ហ្វ៊​ បាន​រៀប​គម្រោង​ធ្វើ​ជា​ចោរ​ប្លន់​ចូល​ក្នុង​ផ្ទះ​របស់​ខ្លួន​ ជាមួយ​ប​ក្ស​ពួក​ចំនួន​៤​​នាក់​ទៀត​ ដើម្បី​សម្លាប់​ឪពុក​ម្តាយ​របស់​ខ្លួន​ ហើយ​បាន​បាញ់​ស​ម្លាប់​ លោក​ស្រី​ ហ្វូ​ហាន​ ផេន​​ ជា​ម្តាយ​ ចំនួន​ បី​គ្រាប់​ និង​ បាញ់​ ឳពុក​ ឈ្មោះ​ លោក​ បីច​ ហា​( Bich Ha)​ ឲ្យ​របួស​ធ្ងន់​នៅ​នឹង​កន្លែង​។​ យុវតី​វ័យ​ ២៨ឆ្នាំ​នេះ​​​បាន​​​និយាយ​​ថា​៖​ «​​ខ្ញុំ​ព្យាយាម​ស្រមើរ​​ស្រមៃ​​​​ថា​​ខ្លួន​​ឯង​​ជា​មនុស្ស​ថ្មី​ម្នាក់​ ទៀត​ ខ្ញុំ​មិន​ចូលចិត្ត​ខ្លួន​ឯង​ទេ​។​ ខួរ​ក្បាល​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា​ ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ​ ខ្ញុំ​នឹង​បាត់បង់​អ្វី​ៗ​ទាំងអស់​»​។​

ចេនីហ្វ៊​ ផេន​ គឺ​ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​។​​ នាង​មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ ​ហ្វី​លីច​ ផេន​( Felix Pan)​។​​ គ្រួសារ​របស់​នាង​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀត​ណាម​មក​រស់​នៅ​ក្នុង​ខ័ណ្ឌ ស្គារ​ប៊ូ​រុហ្វ៊​ (Scarborough)​ ក្រុង តូរ៉ុនតូ Toronto  ប្រទេសកាណាដា​តំាងពី​ឆ្នាំ​ ១៩៧៩​ ក្នុងនាមជាអ្នកភៀសខ្លួនផ្នែក​នយោបាយ​។​ ​កាល​ពី​កុ​មារ​ភាព​ ចេនីហ្វ៊​ គឺជា​សិស្ស​ពូកែ​នៅ​បឋម​សិក្សា​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​គ្រួសារ​របស់​នាង​ មាន​មោទនភាព​ទៅ​លើ​រូបនាង​ ដោយ​គិតថា​មាន​កូន​ល្អ​និង​​ជាសិស្ស​ពូកែ​។​​ ប៉ុន្តែ​ ក្រោយ​មក​បែរ​ជា​បង្កើត​នូវ​កំហុស​ឆ្គង​ជាច្រើន​រហូត​ដល់​ថ្នាក់​រួមគំនិត​ ជាមួយ​មិត្តប្រុស​ ហើយ​ជួល​ឃាតករ​សម្លាប់​ឪពុក​ម្តាយ​របស់​ខ្លួន​។​

ឪពុកម្តាយរបស់ ចេនីហ្វ៊​ កាលនៅរស់ និង ផ្ទះរបស់ពួកគេ
ម្តាយរបស់ ចេនីហ្វ៊​ (កាលនៅរស់) ថតជាមួយស្វាម៉ី និង ផ្ទះរបស់ពួកគេ

នាង ​ ចេនីហ្វ៊​ បាន​ចាប់​ផ្តើម​ចេះ​កុហក​បន្ទាប់​ពី​នាង​បរាជ័យ​ក្នុង​ការ​ប្រកួត​ស្គី​ ក្នុង​ឆ្នាំ​ ២០១០​ និង​ ការ​ទទួល​លទ្ឋផល​សិក្សា​មិន​ល្អ​ពេល​រៀន​ថា្នក់​ទី​៩​។​ នាង​បាន​លាក់​បាំង​នូវ​ទុក្ខ​សោក​ និង​សម្ពាធ​​នៃ​សិក្សា​របស់​នាង​ពី​ឪពុក​ម្តាយ​។​ ចេនីហ្វ៊​ បាន​ប្រើ​នូវ​របាយការណ៏​ចាស់​ៗ​ ហើយ​ជួល​ឲ្យ​គេ​ក្លែង​បន្លំ​នូវ​លិខិត​ស្នាម​ជាច្រើន​ក្នុង​រូបភាព​ ជា​កា​រ​ប្រលង​ជាប់​វិទ្យាល័យ​ ការ​ទទួល​បាន​អាហារ​រូបករណ៏​នៅ​មហា​វិទ្យា​ល័យ​ តូរ៉ុនតូ​ ផ្នែក​ឪសថ​វិទ្យា​ ក្នុង​គោល​បំណង​ ចង់​ឲ្យ​​ឪពុកមា្តយនៅ​តែ​បន្ត​​ជឿ​ថា​ ​នាងនៅ​តែ​ជាកូន​ស្រី​ដ៏​ល្អ​ម្នាក់។​

នៅ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​ ចេនីហ្វ៊​ បាន​ប្រាប់​ម្តាយ​ឪពុក​ខ្លួន​ឯង​ថា​ សំបុត្រ​ចូលរួម​ត្រូវ​បាន​លក់អស់​។​ ចាប់​​ពី​ពេលនោះ​មក​ ម្តាយ​ឪពុក​របស់​នាង​ក៏ចាប់ផ្តើម​សង្ស័យ​ ហើយ​ដឹ​ង​នូវ​ការ​ពិត​ទាំងអស់​។​ គ្រួសារ​របស់​ចេនីហ្វ៊​ បាន​ឃុំ​នាង​នៅ​ក្នុង​ផ្ទះ​ដោយ​ដក​ហូត​នូវ​ទូរស័ព្ទ​ដៃ​ កំព្យូទ័រ​ និង​ហាម​មិន​ឲ្យ​នាង​ចូលរួម​ពីធី​ជប់លៀង​ទាំងឡាយ​ សូម្បី​តែ​ការ​ណាត់​ជួ​ប​ជាមួយមិត្តភក្តិ ​ឬ​សង្សាររ​បស់​នាង​។​

ចេនីហ្វ៊​ (ស្តាំ) និង មិត្រ​ប្រុស​របស់​នាង​ឈ្មោះ​ ដានីញេល​ វុង​ ព្រមទាំងឃាតករពីរនាក់ទៀត
ចេនីហ្វ៊​ (ស្តាំ) និង មិត្រ​ប្រុស​របស់​នាង​ឈ្មោះ​ ដានីញេល​ វុង​ ព្រមទាំងឃាតករពីរនាក់ទៀត

ដោយ​​ឪពុក​ តែង​​តែ​​មាន​​ការ​​រំពឹង​​ខ្ពស់​​ចំពោះ​កូន​ ដូច្នោះ​ហើយ​ក៏​ដាក់​សម្ពាធ​ និង​ហាម​ប្រាម​កូន​មិន​ឲ្យ​មាន​ទំនាក់ទនង​ជាមួយ​មជ្ឈដ្ឋាន​ខាងក្រៅ​។​ ការ​ធ្វើ​បែប​នេះ​ ​​បណ្តាល​ឲ្យ​នាង​ចេនីហ្វ៊​ មាន​គំនិត​រៀបចំផែន​ការ​សម្លាប់​ឪពុក​ម្តាយ​របស់​ខ្លួន​ ដោយ​ការ​បន្លំ​ធ្វើ​ជា​ចោ​រ​ប្លន់​ចូល​ក្នុង​ផ្ទះ​។​ លទ្ធផល​នៃ​សោក​នាដកម្ម​នេះ​ បាន​ធ្វើឲ្យ​ លោកស្រី​ ហ្វូ​ហាន​ ផេន​ ដែល​ជាម្តាយ​ត្រូវ​បាន​ស្លាប់​ ហើយ​ លោក​ បីច​ ហា​ ដែល​ជា​ឪពុក​ ត្រូវ​បាន​រង​របួស​ជា​ទម្ងន់​។​

​លោក​ បីច​ ហា​ បាន​សរសេរនៅ​លើ​ក្រដាស​ជន​រងគ្រោះ​ថា​៖​ «នៅពេល​ដែល​ខ្ញុំ​បាត់​បង់​ប្រពន្ធ​របស់​ខ្ញុំ​ នោះ​ក៏​ជាពេល​ដែល​ខ្ញុំ​បាត់បង់​កូន​ស្រី​របស់ខ្ញុំ​ដែរ​…​ ខ្ញុំ​សង្ឃឹម​ថា​ នាង​គិត​ពី​អ្វី​ដែល​កើត​ឡើង​លើ​គ្រួសារ​របស់យើង​ ហើយ​អាច​ធ្វើ​ជា​មនុស្ស​ល្អ​វិញ​នៅថ្ងៃណាមួយ​​»​។​​

សូម​បញ្ជាក់​ថា​ ក្រោយ​សោកនាដ​កម្ម​នេះ​ ប៉ូលីស​ មាន​មន្ទិល​សង្ស័យ​ជា​ខ្លាំង​ ដោយ​បាន​កោះ​ហៅ​ ចេនីហ្វ៊​ រហូត​ដល់​ទៅ​បួន​លើក​ ទើប​ការ​ពិត​នៃរឿង​ទាំងមូល​ត្រូវ​បាន​គាស់​កកាយ​នៅឆ្នាំ​២០១៤​។​ ចេនីហ្វ៊​ និង​មិត្រ​ប្រុស​របស់​នាង​ឈ្មោះ​ ដានីញេល​ វុង​ (Daniel​ Wong)​ បាន​ជួល​ឧក្រិដ្ឋ​ជន​៣​នាក់​ទៀត​រួមមាន​ លេន​ហ្វ៊ត​ ខ្រោវ​ហ្វ៊ត​ (Lenford​ Crawford)​ ដេវីត​ មីលេង​ហ្គានា​ (David​ Mylvaganam)​ ដែល​ត្រូវ​ជាប់ទោស​មួយ​ជីវិត​ដូចគ្នា​ ចំនែក​ឯ​ជន​ជាប់​ចោទ​ម្នាក់​ទៀត​ឈ្មោះ​ អីរីក​ ខាធី​ (Eric Carty)​ នឹង​ត្រូវ​កាត់ក្តី​នៅដើម​ឆ្នាំ​ក្រោយ។​

ប្រភព៖​ Washingtonpost & Toranto Life Magazine

Share

Image
Image
Image