ភ្នំពេញ៖ ដូនតាខ្មែរបានបន្សល់មរតក ជាច្រើន ទុកឲ្យកូនចៅជំនាន់ក្រោយគឺ មានវប្បធម៍ប្រពៃណី ទំនៀមទំលាប់ និងសិល្បៈ។ មរតកទាំងនោះ បានបាត់បង់មួយចំនួន ឬ ភ្លេច ចងចាំដោយសារតែពេលវេលាកន្លងផុតទៅយូរពេក និង ដោយសារប្រទេសកម្ពុជាមានសង្គ្រាមបានធ្វើឲ្យធនធានមនុស្ស ចេះចាំទាំងនោះស្លាប់បាត់បង់ជីវិតអស់ទៅ។
កត្តាទាំងនេះដែលធ្វើឲ្យស្នាដៃរបស់ដូនតា ដែលបានកប់យ៉ាងជ្រៅនៅក្នុងស្រមោលអតីតកល។
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានរៀបចំចងក្រង ក្រុមគណៈកម្មការពិគ្រោះនិងផ្តល់យោបល់ ដែលជាព្រឹទ្ធាចារ្យជើងចាស់ដើម្បីរៀបចំចងក្រងបទចំរៀងចាស់ៗមួយចំនួនដែលបានបាត់ទៅដើម្បីឱ្យ ប្រជាពលរដ្ឋច្រៀងបន្តទៀតឲ្យមានជីវិតឡើងវិញ។
តទៅនេះសូមស្ដាប់ការអត្ថាធិប្បាយអមដោយបទចម្រៀងពីកញ្ញា ច្រឹក ស្រីអូន៖


