en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ទម្លាក់​កំហុស​ទៅ​លើ​បារាំង​ ដែល​នាំ​ពលរដ្ឋ​វៀតណាម​មក​រស់នៅ​កម្ពុជា (មានសំឡេង)​

Share

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃនេះ​ មិន​យល់​ស្រប​ចំពោះ​ មជ្ឈដ្ឋាន​មួយ​ចំនួន​និង​អ្នកនយោបាយ​ខ្លះ​ ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ នាំ​ជនជាតិ​វៀតណាម​មក​រស់នៅ​ កម្ពុជា​ ដោយ​សម្ដេច​អះអាង​ថា​  អាណានិគម​បារាំង​គឺជា​អ្នក​នាំ​ជនជាតិ​មួយ​នេះ​មក​រស់នៅ​កម្ពុជា​។​

ជនជាតិ វៀតណាម ដែលមករស់នៅនិងប្រករបររកស៊ីនៅ បឹងទន្លេសាប ក្នុងប្រទេសកមព្ពុជា។
ជនជាតិ វៀតណាម ដែលមករស់នៅនិងប្រករបររកស៊ីនៅ បឹងទន្លេសាប ក្នុងប្រទេសកមព្ពុជា។

ការ​ថ្លែង​របស់​សម្ដេច​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​ ស្ថាបនា​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ និង​ចាក់​បេតុង​ ជំហាន​ទី​២​ នៅ​ភូមិ​-​ឃុំ​កំពង់​ទ្រា​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ នៅ​ព្រឹក​មិ​ញ​។​តែ​បក្ស​ប្រឆាំង​ និង​អ្នកវិភាគ​ មិន​យល់​ស្រប​ចំពោះ​ការ​អះអាង​របស់​រដ្ឋាភិបាល​នេះ​ទេ​ ដោយ​ពួក​គាត់​អះអាង​ថា​ ប៉ុ​ល​ ពត​ បាន​ធ្វើ​អោយ​វៀតណាម​ចេញពី​កម្ពុជា​អស់​ទៅ​ហើយ​។​ ជូន​ព័ត៌មាន​នេះ​ដោយ​ លោក​ លៀ​ ស៊ី​ណា​ ៖

​មុន​នឹង​សម្ដេច​ បាន​ថ្លែង​ដូចនេះ​ គឺ​ លោក​ បាន​លើក​ឡើង​ពី​ឈ្មោះ​ភូមិ​មួយ​ដែល​លោក​គិត​ថា​ ជា​ភូមិ​ប្រវត្តិសាស្ដ្រ​មានឈ្មោះ​ថា​ ភូមិក​ញ្ចូ​ក​ ជា​ភាសា​វៀតណាម​។​ ក្នុង​ន័យ​នេះ​ហើយ​ ដែល​សម្ដេច​ អះអាង​ថា​ លោក​និង​បក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​នាំ​ពលរដ្ឋ​មក​នៅ​កម្ពុជា​ទេ​ គឺ​ វៀតណាម​មក​តាម​អាណានិគម​បារាំង​។​ សម្ដេច​ថា​ កុំ​ដាក់​កំហុស​នេះ​ លើ​លោក​ គឺជា​រឿង​ប្រវត្តិសាស្ត្រ​។​

​សម្ដេច​ ហ៊ុន​ សែន​៖«​វៀត​ណា​មិនមែន​នៅ​ខ្មែរ​ជំនាន់​ឥឡូវ​ឯណា​ វៀតណាម​បារាំង​អ្នក​នាំ​មក​តើ​ ហើយ​ចេះ​តែ​មក​ជេរ​ខ្ញុំ​ តែ​ដល់​ឥឡូវ​អត់​ទាំង​មាន​វៀតណាម​ផង​ បឹង​ក្រ​ជូន​ហ្នឹង​មាន​វៀតណាម​ដែរ​ឥឡូវ​ ហើយ​អត់​មាន​វៀតណាម​ផង​ ហើយ​កាល​ហ្នឹង​វៀតណាម​នៅ​ពេញ​ទាំង​ស្រុក​ខ្មែរ​ មក​ជេរ​តែ​ខ្ញុំ​អា​ក្មេង​ក្រោយ​»​។​

​ការ​ថ្លែង​របស់​ ប្រមុខ​រដ្ឋាភិបាល​ ដូចនេះ​ស្រប​ពេល​ បណ្ដាញ​សង្គម​ ដែល​បាន​បង្ហោះ​ឃ្លិប​ អតីត​នាយក​រដ្ឋមន្ត្រី​ ប៉ែន​ សុវណ្ណ​  និយាយ​ពី​ ពលរដ្ឋ​វៀតណាម​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយសារ​ របប​ក្រុង​ហាណូយ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​លើ​កម្ពុជា​ តាម​រយៈ​កងទ័ព​ប្រទេស​នេះ​ចូល​មក​រំដោះ​ ពី​របប​ប៉ុ​ល​ពត​។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។
​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​ គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​អះអាង​បែប​នេះ​ មិន​អាច​យក​ជា​ការ​បាន​ឡើយ​។​ លោក​ថា​ ពលរដ្ឋ​វៀតណាម​ចូល​មក​រស់​ក្នុង​ប្រទេស​កម្ពុជា​ បាន​តាម​រយៈ​ថ្ងៃ​៧​មក​រា​។​

​លោក​ យឹ​ម​ សុវណ្ណ​៖«​ខ្ញុំ​ចង់​បញ្ជាក់​ថា​ កាលពី​ជំនាន់​ប៉ុ​ល​ពត​ ហ្នឹង​តាម​ខ្ញុំ​ដឹង​គឺ​វៀតណាម​ អស់ពី​ទឹកដី​ខ្មែរ​ហើយ​ អត់​មាន​ទៀត​ទេ​ ហើយ​វៀតណាម​ដែល​មក​ក្រោយៗ​ទៀត​ហ្នឹង​គឺ​ក្រោយ​ឆ្នាំ​ ១៩៧៩​ ទេ​»​។​

​យល់​ស្រប​ចំពោះ​លោក​ យឹ​ម​ សុវណ្ណ​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​ បាន​និយាយ​ថា​ ការ​ពិត​វៀតណាម​ មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់​សម័យកាល​ទាំងអស់​ ប៉ុន្ដែ​សម័យ​នោះ​គេ​គ្រប់គ្រង​ជនជាតិ​រៀត​ណា​ម​ មាន​ប្រសិទ្ធិ​ភាព​ជាង​បច្ចុប្បន្ន​នេះ​ ហើយ​បើ​និយាយ​ពី​ជនជាតិ​វៀតណាម​គឺ​តិចតួច​បំផុត​។​ លោក​បាន​ពន្យល់​ទៀត​ថា​ ពលរដ្ឋ​វៀតណាម​ស្ទើ​អស់ពី​កម្ពុជា​ទៅ​ក្រោយ​របប​ប៉ុ​ល​ពត​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ឆ្នាំ​ ១៩៧៩​ ក្រោយ​របប​ប៉ុ​ល​ពត​ដួល​រលំ​ទៅ​ក្រោម​ការ​ជួយ​របស់​វៀតណាម​ និង​អ្នកតស៊ូ​ខ្មែរ​មួយ​ក្រុម​ យើង​ឃើញ​ថា​ វត្ដមាន​ពលរដ្ឋ​វៀតណាម​ ចាប់ផ្ដើម​ហូរ​ចូល​មក​វិញ​ រហូត​តាំងពី​ពេល​ហ្នឹង​មក​ដល់​ឥឡូវ​ ៣០​ ឆ្នាំ​ យើង​ដឹង​ទាំងអស់​គ្នា​ថា​ រដ្ឋ​យើង​ហាក់​មិន​ទាន់​អនុវត្ដន៍​ច្បាប់​អន្ដោប្រវេសន៍​ ឲ្យ​បាន​ពិតប្រាកដ​ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ដែល​ឃើញ​មាន​ ការ​ ធ្វើ​គេ​ហៅ​ជំរឿន​ ជនអន្ដោប្រវេសន៍​ដែល​រក​ប្រមាណ​ម៉ឺន​ហ្នឹង​ ប៉ុន្ដែ​ទើប​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ហ្នឹង​ទេ​»​។​

​អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​រូប​នេះ​បញ្ជាក់​ថា​ ដើម្បី​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ គឺ​គេ​ត្រូវ​បែងចែក​ឲ្យ​ច្បាស់លាស់​ប្រភេទ​ជនបរទេស​ គឺ​ត្រូវ​ចេញ​ប័ណ្ណសំគាល់ខ្លួន​ឲ្យ​ពួក​គេ​រស់នៅ​ គឺ​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​។​

​តែ​យ៉ាងនេះ​ក្ដី​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​លោក​ សុខ​ ឥ​សាន្ដ​ មាន​ប្រសាសន៍​គាំទ្រ​ទាំងស្រុង​អ្វី​ដែល​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​អះអាង​។​ លោក​ថា​ សូ​ម្បី​តែ​របប​មុនៗ​ក៏​មាន​ជនជាតិ​វៀតណាម​ កាន់​មុខ​តំណែង​ដល់​ចៅហ្វាយខេត្ត​ដែរ​។​ លោក​បញ្ជាក់​ទៀត​ថា​ ពលរដ្ឋ​វៀតណាម​ មក​រស់នៅ​កម្ពុជា​ជា​ច្រើន​ជំនាន់​មក​ហើយ​។​ សូ​ម្បី​តែ​ជំនាន់​ប៉ុ​ល​ពត​ពួក​គេរ​ត់ទៅ​នៅ​វៀតណាម​វិញ​ ហើយ​ក៏​បាន​ជញ្ជូន​កូន​ ជញ្ជូន​ចៅ​ត្រឡប់​មក​វិញ​ ក្រោយ​របប​ប៉ុ​ល​ពល​ដួល​រលំ​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​លោក​ សុខ​ ឥ​សាន្ដ​៖«​ជំនាន់​ឆ្នាំ​ ៥០​ ៥១​ ៥២​ ៥៣​ ដែល​ខ្ញុំ​ដឹង​ហ្នឹង​គឺថា​ ពេល​ដែល​បារាំង​គ្រប់គ្រង​ហ្នឹ​ចៅហ្វាយខេត្ត​ទាំងអស់​ទូ​ទាំង​ប្រទេស​កម្ពុជា​ គឺ​សុទ្ធតែ​ជា​ជនជាតិ​វៀតណាម​ ទាំងអស់​ ដែល​ខ្មែរ​យើង​បាន​ត្រឹមតែ​អនុប្រធាន​ខេត្ដ​ទេ​»​។​

​តាម​ស្ថិតិ​របស់​ក្រសួងមហាផ្ទៃ​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​ គឺ​ពលរដ្ឋ​វៀតណាម​រស់នៅ​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​ ១៦​ ម៉ឺន​នាក់​។​ ប៉ុន្ដែ​តួលេខ​នេះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​និង​បក្ស​ប្រឆាំង​មិន​យល់​ស្រប​ឡើយ​។​ ពួក​គាត់​អះអាង​ថា​ ពលរដ្ឋ​វៀតណាម​មក​រស់នៅ​កម្ពុជា​អាច​មាន​ចំនួន​ពី​ ១​លាន​ នាក់​ឡើង​ទៅ​។​

​ពលរដ្ឋ​វៀតណាម​ដែល​មក​រស់នៅ​កម្ពុជា​កាលពី​សម័យ​សង្គមរាស្ដ្រនិយម​ ដឹកនាំ​ដោយ​សម្ដេចឪ​ នរោត្ដម​សីហ​នុ​ ត្រូវ​បាន​បែងចែក​ជា​ពីរ​ ទៅ​បី​ ប្រភេទ​ ដោយ​ឲ្យ​កាន់​ប័ណ្ណសំគាល់ខ្លួន​ពណ៌​ខ្មៅ​នឹង​ពណ៌​បៃតង​។​ ប៉ុន្ដែ​ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ គឺ​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​ដូច​ពលរដ្ឋ​ខ្មែរ​ហើយ​ក៏​មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image