en     km
en     km

​កូរ៉េ​ខាងត្បូងៈ​ បន្ទាប់​ពី​មានរឿង​អាស្រូវ​ ប្រធានាធិបតី​ សម្រេច​ដកហូត​នាយក​រដ្ឋមន្ត្រី​

Share

​​កូរ៉េ​ខាងត្បូងៈប្រធានាធិបតី​ កូរ៉េ​ខាងត្បូង​ ប៉ាក​គុន​ ហេ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​ដកហូត​តំណែង​ នាយក​រដ្ឋមន្ត្រី​ពី​លោក​ Hwang​ Kyo-ahn​ ដោយ​តែងតាំង​ Kim​ Byong-joon​ ឡើង​ជំនួស​។​

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Hwang Kyo-ahn
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Hwang Kyo-ahn

​ការ​ដកហូត​តំណែង​ពី​លោក​ Hwang​ Kyo-ahn​ បន្ទាប់​ពី​ ប្រជាជន​កូរ៉េ​ខាងត្បូង​ ជា​ច្រើន​ម៉ឺន​នាក់​ កាល​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ​ បាន​ធ្វើ​បាតុកម្ម​ ឱ្យ​លោកស្រី​ ប៉ា​គុន​ ហេ​ ចុះ​ចេញពី​តំណែង​ ដោយសារ​មិត្ត​របស់​លោកស្រី​ម្នាក់​គឺ​ អ្នកស្រី​ Choi​ Soon-sil​ បាន​ប្រើ​ឥទ្ធិពល​របស់​លោកស្រី​ ប្រមូល​លុយ​មូលនិធិ​។​ យ៉ាងនេះ​ក្ដី​អ្នកស្រី​ Choi​ Soon-sil​ ត្រូវ​រដ្ឋ​អាជ្ញាធរ​ឃុំខ្លួន​ ហើយ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ដែល​ស្រង់​សម្ដី​ Jung​ Youn-kuk​ អ្នកនាំពាក្យ​ ប្រធានាធិបតី​ មក​ចុះ​ផ្សាយ​ថា​ ក្រៅពី​ដកហូត​តំណែង​នាយក​រដ្ឋមន្ត្រី​ ក៏​លោកស្រី​ ប៉ាក​គុន​ ហេ​ បាន​រុះរើ​តំណែង​រដ្ឋមន្ត្រី​ពីរ​រូប​ទៀត​ គឺ​ ក្រសួង​ហិរញ្ញវត្ថុ​ និង​ក្រសួង​សុវត្ថិភាព​ និង​សន្តិសុខ​ សាធារណៈ​ ក៏​មានការ​តែង​ថ្មី​ដែរ​។​

​តែ​សូម​ជម្រាប​ថា​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​កូរ៉េ​ មាន​តួនាទី​ត្រឹមតែ​ជា​អ្នកគ្រប់គ្រង​រដ្ឋបាល​ និង​តំណែង​ពិធីការ​តែ​ប៉ុណ្ណោះ​៕​ ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image