en     km
en     km

សព​លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​ដឹក​មក​ដំកល់​នៅ​វត្តថា​ន់​នៅ​ព្រឹក​នេះ​ហើយ​

Share

ភ្នំពេញ៖ ​លោក​ ប៉ែន​ សុវណ្ណ​ អតីត​ជា​នាយក​រដ្ឋមន្ដ្រី​ដំបូង​គេ​ នៃ​ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ក្នុង​ ឆ្នាំ​១៩៧៩​ រហូត​ដល់​ ឆ្នាំ​១៩៨១​ និង​បច្ចុប្បន្ន​ជា​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ​ ត្រូវ​បាន​ក្រុម​គ្រួសារ​លោក​ សម្រេច​ដង្ហែ​ មក​តម្កល់​នៅ​ វត្ដថា​ន់​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ វិច្ឆិកា​នេះ​។​

សព​លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​ដឹក​មក​ដំកល់​នៅ​វត្តថា​ន់
សព​លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​ដឹក​មក​ដំកល់​នៅ​វត្តថា​ន់

​ប្រជាពលរដ្ឋ​ សកម្មជន​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូលរួម​ដង្ហែ​សព​ លោក​ ប៉ែន​ សុវណ្ណ​ ជាមួយ​និង​ក្រុម​គ្រួសារ​របស់​លោក​ នៅ​ខេត្តតាកែវ​ ឆ្ពោះ​មក​តម្កល់​នៅ​វត្ត​ នួន​ មុនី​រាម​ ហៅ​ វត្តថា​ន់​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំកា​មន​ រាជធានី​ភ្នំពេញ​នោះ​  ក៏​បាន​បង្ហាញ​ពី​ការ​សោកស្ដាយ​ ចំពោះ​វីរភាព​របស់​លោក​ដែល​លោក​បាន​បន្សល់​ផង​ដែរ​។​

​លោក​ ប៉ែន​ សុវណ្ណ​ បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​ ៧​ និង​ ១៥​ នាទី​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែតុលា​ ឆ្នាំ​ ២០១៦​ ក្នុង​ជន្មាយុ​ ៨០​ឆ្នាំ​ ដោយ​ជម្ងឺ​ដាច់​សរសៃឈាម​ ក្នុង​ខួរក្បាល​។​ មុន​ លាចាក​លោក​ទៅ​  លោក​ បាន​បន្សល់​ទុក​នូវ​ពាក្យ​ដែល​គួរ​ឱ្យ​ចង​ចាំ​ជា​ច្រើន​  គឺ​ទ​ទួ​ច​ឱ្យ​ខ្មែរ​ត្រូវ​ប្ដេជ្ញា​ការពារ​បូរណភាព​ និង​អធិបតេយ្យភាព​ប្រទេស​កម្ពុជា​  កុំអោយ​បរទេស​ ដាក់​នឹម​ត្រួតត្រា​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណៈកម្មការ​បុណ្យសព​លោក​ ប៉ែន​ សុវណ្ណ​ ឱ្យ​ដឹង​ថា​ សព​អ្នកតំណាង​រាស្ត្រ​រូប​នេះ​ អាច​នឹង​យក​ទៅ​បូជា​ នៅ​ខាង​មុខ​វត្ត​បុ​ទុម​ បុ​តី​ បើ​មានការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​៕
pen-sovan3-1

Share

ព័ត៌មានទាក់ទង

Image