en     km
en     km

ជំនួបរវាងលោក​ ស៊ី​ ​និង​មេដឹកនាំ​ប្រឆាំង​តៃវ៉ាន់ ​សង្កត់ធ្ងន់​លើ​បញ្ហា​«​ចិន​តែ​មួយ​»

Share

​ក្រុង​ប៉េ​កាំ​ង​ ៖​ កាលពី​ថ្ងៃ​អង្គារ​ទី​០១​វិច្ឆិកា​ម្សិលមិញ​ ប្រធានាធិបតី​ចិន​លោក​ ស៊ី​ ជី​ន​ពីង​ បាន​ជួប​សំណេះ​ សំ​ណា​ល​ជាមួយ​មេដឹកនាំ​គណបក្ស ប្រឆាំង​របស់​តៃវ៉ាន់​ ដែល​ជំនួប​នេះ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ ជាមួយ​ប្រធានាធិបតី​ថ្មី​នៃ​កោះ​តៃវ៉ាន់​កាន់តែ​មាន​ភាព​ល្អក់ កករ​ខ្លាំង​ឡើង​។​

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។រូបភាពពីAFP
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។រូបភាពពីAFP

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ Xinhua​ បាន​រាយការណ៍​ថា​ លោក​ ស៊ី​ បាន​ជួប​ជាមួយ​មេដឹកនាំ​នៃ​គណបក្ស​ គួ​ក​មីង​តាំង​ [Kuomintang​ (KMT)]​ គឺ​លោក​ Hung​ Hsiu-chu​ នៅ​សាល​ប្រជាជន​។​

​ក្នុង​ជំនួប​នោះ​លោក​ ស៊ី​ បាន​អំពាវនាវ​ឱ្យ​កោះ​តៃវ៉ាន់​គោរព​នូវ​គោលការណ៍​ចិន​តែ​មួយ​ និង​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​ផង​ដែរ​។​

ទំនាក់ទំនង​ចិន​-​តៃវ៉ាន់​ កាន់តែ​អាក្រក់​ឡើងៗ​ បន្ទាប់​ពី​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​តៃវ៉ាន់​គឺ​លោកស្រី​ សៃ​អ៊ី​ង​វ៉េ​ន​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​រីក​ចម្រើន​ដែល​បាន​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ កាលពី​ខែឧសភា​លើ​គណបក្ស​ គួ​ក​មីង​តាំង​ ។​

លោកស្រី​ សៃ​ បាន​បដិសេធ​ជា​សាធារណៈ​ទទួលយក​គំនិត​របស់​ចិន​ តែ​ចង់​បញ្ចូល​តៃវ៉ាន់​ជា​ចិន​តែ​មួយ​។​ ហេតុការណ៍​នេះ​ធ្វើ​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​ ខឹងសម្បា​ល​យ៉ាង​ខ្លាំង​ ព្រមទាំង​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​តៃវ៉ាន់​ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី​ សៃ​ ផង​ដែរ​។​

ទីភ្នាក់ងារ​ស៊ី​ន​ហួ​បាន​រាយការណ៍​បន្ត​ថា​ លោក​ Hung​ បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ពី​កោះ​តៃវ៉ាន់​ដើម្បី​ធ្វើការ​លើកកម្ពស់​ស្ថិរភាព​ និង​ សន្តិភាព​នៅ​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ផង​ដែរ​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image