en     km
en     km

មន្ត្រី​CNRP៖​រដ្ឋមន្ត្រី​មហាផ្ទៃ​ត្រូវ​បាន​ស្នើ​ឱ្យ​បំភ្លឺ​ការ​ស៊ើបអង្កេត​ឃាតកម្ម​លោក​ កែម​ ឡី​ 🔊

Share

ភ្នំពេញ៖ លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​ គណបក្ស​សង្គ្រោះ​ជាតិ​ បានឱ្យ​ដឹង​ថា​គណៈកម្មការ​ទី​១​ រដ្ឋសភា​ដឹកនាំ​ដោយ​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចោទសួរ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ អំពី​ដំណើរការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ រូបខាងឆ្វេង
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ រូបខាងឆ្វេង

​លោក​ យឹ​ម​ សុវណ្ណ​ បាន​ថ្លែង​ដូចនេះ​នៅ​ទី​ស្នាក់​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ ។​​លោក ​យឹ​ម​ សុវណ្ណ​បន្ត​ថា​ រដ្ឋាភិបាល​ហាក់ដូច​មិន​ចាប់អារម្មណ៍​រឿង​រក​យុ​តិ្ត​ធន​ម៌​នេះ​ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​មហាផ្ទៃ​មក​បំភ្លឺ​រឿង​នេះ​។​ លោក​បាន​បញ្ជាក់​ដូចនេះ​ថា​៖

​ទោះបីជា​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ ជួប​ សម្លាប់​ ដែល​អះអាង​ថា​ខ្លួន​ ជា​ឃាតករ​សម្លាប់​លោក​បណ្ឌិត​ក៏​ដោយ​ តែ​ប្រជា​ព​រដ្ឋ​មួយ​ចំនួន​ថា​រឿង​នេះ​មិនមែន​ជា​រឿង​បុគ្គល​ទេ​ ដោយ​ទាម ទារ​ឲ្យ​ស្វែងរក​ ជន​នៅ​ពីក្រោយ​ខ្នង​មក​ដាក់ទោស​ថែម​ទៀត​។​

​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ បាន​កើតឡើង​រយៈពេល​ ជិត​៤​ខែ​មក​  តែ​សំនុំរឿង​ឧក្រិដ្ឋកម្ម​នេះ​ នៅ​មិន​ទាន់​បើក​សាវ​នា​ការ​ជំនុំជម្រះ​ម្ដង​នៅឡើយ​។​

​គ្រួសារ​ពស​និង​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់​លោក​បណ្ឌិត​ កែម​ ឡី​ តែងតែ​ទន្ទឹងរង់ចាំ​យុត្តិធម៌​ជូន​លោ ក​បណ្ឌិត​។​

​លោក​បណ្ឌិត​កែម​ឡី​អ្នកវិភាគ​ពី​បញ្ហា​សង្គម​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​២០១៦​ នៅ​កណ្ដា​រាជធានី​ភ្នំពេញ​ នៅ​ក្នុង​ស្តា​ម៉ាត​ ស្ថានីយ៍​ចាក់​សាំង​ស្តុ​បបូ​គោ​៕

Share

Image
Image
Image