ភ្នំពេញ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានឱ្យដឹងថាគណៈកម្មការទី១ រដ្ឋសភាដឹកនាំដោយ គណបក្សសង្គ្រោះជាតិនឹងចោទសួរទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីដំណើរការស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី។
លោក យឹម សុវណ្ណ បានថ្លែងដូចនេះនៅទីស្នាក់បក្សសង្គ្រោះជាតិក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ។លោក យឹម សុវណ្ណបន្តថា រដ្ឋាភិបាលហាក់ដូចមិនចាប់អារម្មណ៍រឿងរកយុតិ្តធនម៌នេះ ទើបគណបក្សសង្គ្រោះជាតិស្នើឱ្យរដ្ឋមន្ត្រីមហាផ្ទៃមកបំភ្លឺរឿងនេះ។ លោកបានបញ្ជាក់ដូចនេះថា៖
ទោះបីជាក្រសួងមហាផ្ទៃបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ជួប សម្លាប់ ដែលអះអាងថាខ្លួន ជាឃាតករសម្លាប់លោកបណ្ឌិតក៏ដោយ តែប្រជាពរដ្ឋមួយចំនួនថារឿងនេះមិនមែនជារឿងបុគ្គលទេ ដោយទាម ទារឲ្យស្វែងរក ជននៅពីក្រោយខ្នងមកដាក់ទោសថែមទៀត។
ឃាតកម្មលើលោកបណ្ឌិត កែម ឡី បានកើតឡើងរយៈពេល ជិត៤ខែមក តែសំនុំរឿងឧក្រិដ្ឋកម្មនេះ នៅមិនទាន់បើកសាវនាការជំនុំជម្រះម្ដងនៅឡើយ។
គ្រួសារពសនិងប្រជាពលរដ្ឋគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី តែងតែទន្ទឹងរង់ចាំយុត្តិធម៌ជូនលោ កបណ្ឌិត។
លោកបណ្ឌិតកែមឡីអ្នកវិភាគពីបញ្ហាសង្គមត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅកណ្ដារាជធានីភ្នំពេញ នៅក្នុងស្តាម៉ាត ស្ថានីយ៍ចាក់សាំងស្តុបបូគោ៕