en     km
en     km

សម្ដេច​ ហ៊ុន​សែន​ បញ្ជា​ឱ្យ​សមត្ថកិច្ច​ ទប់ស្កាត់​អំពើ​អសន្តិសុខ​ដែល​កើត​ទ្បើ​ង​ក្នុង​សង្គម​

Share

ភ្នំពេញ៖ ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ក្រើនរំលឹក​ជា​ថ្មី​ទៀត​ទៅ​ដល់​មន្ត្រីរាជការ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រក្សា​ការពារ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​ប្រឆាំង​អំពើ​ឃាតកម្ម​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ការ​ជួប​សំណេះសំណាល​ ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ក្រុង​ និង​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តកណ្ដាល​ កាល​ព្រឹក​ថ្ងៃ​ទី​ ០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​។​

សម្តេច ហ៊ុន សែន នៅក្នុងការជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្ដាល កាលព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នំា២០១៦នេះ។
សម្តេច ហ៊ុន សែន នៅក្នុងការជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្ដាល កាលព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នំា២០១៦នេះ។

យោង​តាម​ ហ្វេ​ស​ប៊ុ​ក​ សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​បង្ហោះ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ជា​ពិសេស​ត្រូវ​គ្រប់គ្រង​និង​ទប់ស្កាត់​អោយ​បាន​នូវ​អំពើ​ ឃាតកម្ម​ ឆក់​ប្លន់​ ចោរកម្ម​និង​ថ្នាំ​ញៀន​។​

​តាម​រយៈ​នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​ណែនាំ​ទៅ​អាជ្ញាធរ​ត្រូវ​សហការ​គ្នា​អោយ​បាន​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ និង​ខិតខំ​ផ្តល់​នូវ​សេវា​សាធារណៈ​ ដែល​មាន​សេវា​សំណូមពរ​ និង​ សេវា​តម្រូវការ​ចាំបាច់​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ​ ឆាប់​ និង​មាន​ប្រ​សិ​ទ្ឋិ​ភាព​ មិន​យក​ កម្រៃ​សេវា​លើស​ពី​តម្លៃ​ដែល​ច្បាប់​បាន​កំណត់​។​

​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ខេត្តកណ្ដាល​គឺជា​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​រោងចក្រ​មាន​ជាង​ ១៥០​ ដែល​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដល់​ការ​រស់នៅ​របស់​ កម្មករ​អោយ​បាន​ល្អ​ប្រសើរ​ដោយ​ការ​សម្រួល​តម្លៃ​ទឹក​ ភ្លើង​ អោយមក​នៅ​ទាប​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​។​ ម្យ៉ាងវិញទៀត​ដោយ​ខេត្ត​នេះ​មាន​ព្រំប្រទល់​ជាប់​ប្រទេស​    វៀតណាម​ គឺ​អាជ្ញាធរ​ខេត្ត​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញាធរ​វៀតណាម​ ពិសេស​យកចិត្តទុកដាក់​នូវ​ដំណើរការ​បោះបង្គោល​ព្រំដែន​អោយ​បាន​លឿន​ និង​បញ្ឈប់​អោយ​បាន​នូវ​ការ​ជួល​ដី​ពី​សំណាក់​ប្រជាពលរដ្ឋ​របស់​យើង​អោយទៅ​ប្រជាពលរដ្ឋ​វៀតណាម​។​

​សូម​ជំរាប​ថា​ការ​ក្រើនរំលឹក​របស់​សម្តេច​ ហ៊ុន​ សែន​ ក៏​ស្រប​ពេល​ រដ្ឋាភិបាល​ នឹង​រៀបចំ​ពិធី​ បុណ្យ​ អុំទូក​ បណ្ដែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ រយៈពេល​ ៣​ ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៣​ ដល់​ ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ស​ប្ដា​ហ៍​ខាង​មុខ​នេះ​៕​


Share

ព័ត៌មានទាក់ទង

Image