en     km
en     km

រាជធានីភ្នំពេញ​នឹងខេត្ដមួយចំនួននឹងមានភ្លៀងធ្លាក់​​​ចាប់ពី​ថ្ងៃ​ទី​ ០១​ ដល់​ថ្ងៃ​ទី​ ០៦​ វិច្ឆិកា​🔊

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ផ្សព្វផ្សាយ​សេចក្ដី​ជួន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​ ០១​ ខែ  វិច្ឆិកា​ នេះ​ថា​ ចាប់ពី​ថ្ងៃ​ទី​ ០១​ រហូត​ដល់​ថ្ងៃ​ទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ តំបន់​វាលទំនាប​ភាគ​ខាងត្បូង​ និង​តំបន់​មាត់សមុទ្រ​ នៅ​តែ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ តំបន់​ខ្ពង់រាប​ និង​តំបន់​វាលទំនាប​ភាគ​ខាងជើង​ មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម​។

ស្តាប់សំឡេង៖

 

ប្រភពពី Google
ប្រភពពី៖Google

​យោង​តាម​សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​ ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា​ ជ្រលង​សម្ពាធ​ខ្ពស់​បាន​ គ្របដណ្ដប់​លើ​ភាគ​ ឦ​សាន្ដ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប​ក៏​នៅ​តែ​មាន​ឥទ្ធិពល​ មក​លើ​តំបន់​វាលទំនាប​ភាគ​ខាងត្បូង​និង​តំបន់​មាត់សមុទ្រ​។​

ប្រភពពី៖Facebook
ប្រភពពី៖Facebook

​បើ​តាម​ការ​ព្យាករណ៍​អាកាសធាតុ​បាន​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​ ០១​ ដល់​ថ្ងៃ​ទី​ ០៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ តំបន់​ខ្ពស់​រាប​ មាន​ដូច​ជា​ ខេត្ដ​ត្បូងឃ្មុំ​ កំពង់ចាម​ ក្រចេះ​ ស្ទឹង​ត្រែង​ រតនគិរី​ មណ្ឌល់គិរី​ ឧត្ដរមានជ័យ​ និង​ខេត្ដព្រះវិហារ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​តិចតួច​។​ ចំណែក​តំបន់​វាលទំនាប​ ដែល​មាន​ ខេត្ដ​កំពង់​ឆ្នាំ​ ពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ និង​ខេត្ដកំពង់ធំ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​ ដោយឡែក​ រាជធានី​ភ្នំពេញ​ ខេត្ដស្វាយរៀង​ ព្រៃវែង​ កណ្ដាល​ កំពង់ស្ពឺ​ និង​ខេត្ដតាកែវ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។

​តាម​រយៈ​សេចក្ដី​ជួន​ដំណឹង​នេះ​ តំបន់​មាត់សមុទ្រ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ ដែល​ក្រសួង​ធនធានទឹក​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​៕

Share

Image
Image
Image