en     km
en     km

ស្ដ្រី​ម្នាក់​ធ្វើ​ឲ្យ​ប្រធានាធិបតី​ ប៉ាក​ គុន​ហេ​ អា​ម៉ាស់​មុខ​ត្រូវ​បាន​រដ្ឋ​អាជ្ញា​ឃុំខ្លួន​

Share

​សេ​អ៊ូ​ល​៖​ ស្ដ្រី​ម្នាក់​ដែល​មាន​ភាព​ស្និ​ទ​ស្នាល​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ប៉ាក​ គុន​ហេ​ គឺ​លោកស្រី​ ឆ​យ​ ស៊ុន​ស៊ី​ ត្រូវ​បានរ​ដ្ឋា​អាជ្ញា​ក្រុង​សេ​អ៊ូ​ល​ ចាប់​ឃុំខ្លួន​ភ្លាមៗ​កាលពី​ល្ងាច​ថ្ងៃ​ ចន្ទ​ ទី​ ៣១​ តុលា​។​

លោកស្រី ឆយ ស៊ុនស៊ី ត្រូវបានរដ្ឋាអាជ្ញាក្រុងសេអ៊ូល ចាប់ឃុំខ្លួនភ្លាមៗកាលពីល្ងាចថ្ងៃ ចន្ទ ទី ៣១ តុលា។
លោកស្រី ឆយ ស៊ុនស៊ី ត្រូវបានរដ្ឋាអាជ្ញាក្រុងសេអ៊ូល ចាប់ឃុំខ្លួនភ្លាមៗកាលពីល្ងាចថ្ងៃ ចន្ទ ទី ៣១ តុលា។

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ លោកស្រី​ ឆ​យ​ ស៊ុន​ស៊ី​ ត្រូវ​បាន​ចាប់ខ្លួន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោកស្រី​ មក​បំភ្លឺ​ដោយ​ផ្ទាល់​នៅ​ការ​រិ​យា​ល័យ​រដ្ឋ​អាជ្ញា​ ករណី​ដែល​សាធារណជន​ចោទ​ថា​ ស្រី​វ័យ​ចំណាស់​រូប​នេះ​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ ដើម្បី​អង្គៀសប្រាក់​មូលនិធិ​មួយ​ដែល​គេ​ថា​មិន​ស្របច្បាប់​។​

​រដ្ឋ​អាជ្ញា​ក្រុង​ សេ​អ៊ូ​ល​ បាន​បើក​ការ​ស៊ើបអង្កេត​ថែម​ទៀត​ ថា​តើ​ស្ដ្រី​រូប​នេះ​ទាញ​ផលប្រយោជន៍​ពី​លោកស្រី​ ប៉ាក​ គុន​ហេ​ ដោយ​របៀប​ណា​ ហើយ​បើ​លោកស្រី​ ប៉ាក់​ គុន​ហេ​ ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ​ នឹង​ធ្វើ​ឲ្យ​ស្ដ្រី​ប្រធានាធិបតី​រូប​នេះ​ រង​ការ​ចោទប្រកាន់​ផង​ដែរ​។​ ប៉ុន្ដែ​លោកស្រី​ ប៉ាក​ គុន​ហេ​ ដែល​រង​ការ​ធ្វើ​បាតុកម្ម​ឲ្យ​ចាក​ចេញពី​ដំណែង​កាលពី​ស​ប្ដា​ហ៍​មុន​ បាន​អះអាង​ថា​ លោកស្រី​ពិតជា​មិន​បានដឹង​ថា​ មិត្ដភក្ដិ​របស់​ខ្លួន​ ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដូចនេះ​ទេ​។​ តែ​បែប​នេះ​ក្ដី​គេ​បាន​រក​ឃើញ​ ស​ន្ទ​រក​ថា​ របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ មួយ​ចំនួន​ត្រូវ​បាន​លោកស្រី​ ឆ​យ​ ស៊ុន​ស៊ី​ ជា​អ្នក​បំពេញបន្ថែម​។​ មក​ដល់​ពេល​នេះ​ស្ថានភាព​នៅ​ទីក្រុង​ សេ​អ៊ូ​ល​ ស្ងប់ស្ងាត់​បន្ដិច​ដោយសារ​តែ​ ស្ដ្រី​វ័យ​ចំណាស់​រូប​នេះ​សុខចិត្ដ​ចូលខ្លួន​ឲ្យ​គេ​ចាប់ខ្លួន​ដោយ​មិន​រង​ចាំ​ដីការ​ចាប់ខ្លួន​នោះ​ទេ​។​

​អ្នកវិភាគ​នៅ​កូរ៉េ​ខាងត្បូង​ព្រមាន​ពី​ការ​បែកបាក់​ប្រសិនបើ​លោកស្រី​ ប៉ាក​ គុន​ហេ​ អាច​ផុងខ្លួន​ដោយសារ​រឿងអាស្រូវ​បន្ដិចបន្ដួច​នេះ​៕​ ប្រភព​៖CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង