en     km
en     km

១៥​ នាក់​ស្លាប់​ និង​ ១៨​ នាក់​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ផ្ទុះ​អណ្តូងរ៉ែ​នៅ​ប្រទេស​ចិន​

Share

​ក្រុង​ប៉េ​កាំ​ង​ ៖​ យ៉ាងតិច​ណាស់​អ្នករុករក​រ៉ែ​ ១៥​ នាក់​ស្លាប់​ និង​ ១៨​ នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន​ បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទុះ​អណ្តូងរ៉ែ​មួយ​នៅ​ភាគ​និរតី​ប្រទេស​ចិន​ កាលពី​ថ្ងៃ​ច័ន្ទ​ទី​ ៣១​ ខែតុលា​ ម្សិលមិញ​។​ នេះ​បើ​ការ​បញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ ដែល​បាន​រាយការណ៍​ពី​គ្រោះ​មហន្តរាយ​រុករក​រ៉ែ​ថ្មី​បំផុត​នេះ​។​

រូបកម្មករអណ្តូងរ៉ែនៅទីក្រុង Laisu ។រូបភាពពីAFP
រូបកម្មករអណ្តូងរ៉ែនៅទីក្រុង Laisu ។រូបភាពពីAFP

​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​រាយការណ៍​ថា​ កម្មករ​ជាង​ ២០០​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​ពន្លត់​អគ្គិភ័យ​ ប៉ូលិស​ កង​ប្រដាប់​អាវុធ​ ហើយ​អ្នកជំនាញ​អណ្តូងរ៉ែ​កំពុង​ស្វែងរក​អ្នក​ជាប់​គាំង​នៅ​ក្នុង​អណ្តូងរ៉ែ​ Jinshangou​ នៅ​ទីក្រុង​ Laisu​ ក្នុងស្រុក​ Yongchuan​។​

​ភ្លាមៗ​ក្រោយ​ពី​កើតហេតុ​ការណ៍​នេះ​ អណ្តូងរ៉ែ​ធ្យូងថ្ម​ទាំងអស់​នៅ​ក្នុង​ក្រុង​នេះ​ ត្រូវ​បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការ​ផលិត​ ដើម្បី​ធានា​សុវត្ថិភាព​។​ អណ្តូង រ៉ែ​ឯកជន​មួយ​នេះ​ បាន​ទទួល​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​ផលិត​ធ្យូងថ្ម​ ៦​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​

ប្រទេស​ចិន​ គឺជា​ប្រទេស​ផលិត​ធ្យូងថ្ម​ធំ​ជាងគេ​របស់​ពិភពលោក​ ហើយ​មនុស្ស​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​អណ្តូងរ៉ែ​ បាន​ក្លាយជា​រឿង​ធម្ម តា​ទៅ​ហើយ​សម្រាប់​ប្រទេស​កុម្ម​យ​នី​ស​មួយ​នេះ​។​

កាលពី​ខែកញ្ញា​យ៉ាងតិច​ណាស់​មនុស្ស​ ១៨​ នាក់​ត្រូវ​ស្លាប់​បន្ទាប់​ពី​ការ​ផ្ទុះ​អណ្តូងរ៉ែ​មួយ​នៅ​ក្នុង​តំបន់​ស្វយ័ត​ Ningxia​ Hui​ ភាគ​ពាយ័ព្យ​។​

ហើយ​កាលពី​ខែ​មិ​នា​មនុស្ស​ ១៩​ នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ផង​ដែរ​ នៅ​អណ្តូងរ៉ែ​ធ្យូងថ្ម​ភាគ​ខាងជើង​ខេត្ត​ Shanxi​។​

ក្រុម​មន្ត្រី​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ពី​ហេតុការណ៍​ផ្ទុះ​អណ្តូងរ៉ែ​ក្នុង​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក នេះ​ ពោល​គឺ​អ្នក​ស្លាប់​ធ្លាក់​ចុះ​តិច​ជាង​ ១​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​។​

ប៉ុន្តែ​ក្រុម​អង្គការសិទ្ធិមនុស្ស​មួយ​ចំនួន​បាន​អះអាង​ថា​ តួលេខ​ជាក់ស្តែង​នៃ​អ្នក​បាត់បង់​ជីវិត​គឺ​មាន​ខ្ពស់​ជាង​ការ​រាយការណ៍​របស់​អាជ្ញាធរ​រដ្ឋ​កុម្ម​យ​នី​យ​មួយ​នេះ​ ដែល​តែងតែ​លាក់បាំង​រឿងអាស្រូវ​របស់​ខ្លួន​៕​ប្រភព​៖CNA​

Share

Image
Image
Image