loader

សម្ដេច​ ហ៊ុន​ សែន​ ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ ក្នុង​ថ្ងៃ​បើក​បវេសនកាល​សិក្សា​

​ភ្នំពេញ៖ នាយក​រដ្ឋមន្ដ្រី​ សម្ដេច​ ហ៊ុន​ សែន​ បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ និង​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​អោយ​បាន​គ្រប់​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ និង​អាណាព្យាបាល​ត្រូវ​នាំ​កូនចៅ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​អោយ​បាន​គ្រប់ៗ​គ្នា​។​

សម្តេច នាយករដ្ឋមន្រ្ដី ហ៊ុន សែន
សម្តេច នាយករដ្ឋមន្រ្ដី ហ៊ុន សែន

​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ របស់​សម្ដេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ ក្រៅពី​សារ​ជម្រុញ​លើកទឹកចិត្ត​ ដល់​សិស្សានុសិស្ស​ ឱ្យទៅ​ចុះ​ឈ្មោះ​ចូល​រៀន​គ្រប់ៗ​គ្នា​ហើយ​នោះ​  សម្ដេច​ ក៏​បាន​ទូន្មាន​ ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ សិក្សា​រៀនសូត្រ​ ស្តាប់​ដំបូន្មាន​ឪពុក​ម្តាយ​ លោកគ្រូ​ អ្នកគ្រូ​ និង​ធ្វើ​ជា​កូន​ល្អ​ ជា​សិស្ស​ល្អ​ ជា​មិត្ត​ល្អ​ ហើយ​ត្រូវ​ចៀសវាង​ អោយ​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ​គ្រប់យ៉ាង​ ជា​ពិសេស​សកម្មភាព​ក្មេង​ទំនើង​ និង​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាដើម​។​

​ទន្ទឹម​នឹង​នេះ​ សម្ដេច​ ហ៊ុន​សែន​ ក៏​បាន​សំនូមពរ​ ដល់​ លោកនាយក​សាលា​ និង​លោកគ្រូ​ អ្នកគ្រូ​ ឱ្យ​យកចិត្តទុកដាក់​អប់រំ​បណ្តុះបណ្តាល​សិស្ស​ ប្រកបដោយ​ស្មារតី​មនសិការ​ វិជ្ជាជីវៈ​ និង​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​អនាគត​ល្អ​ របស់​ពួក​គេ​សំដៅ​ពង្រឹងគុណភាព​វិស័យ​អប់រំ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x