loader

​ការ​ស្ទង់​មតិ​៖​លោក​ ដូ​ណា​ល់​ត្រាំ ​ទំនង​ផ្ដួល​លោកស្រី​ គ្លី​ន​តុ​ន​ នៅ​ថ្ងៃ​បោះ​ឆ្នោត​

​វ៉ា​ស៊ិ​ន​តោ​៖​ ខណៈ​ការ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ប្រជាជន​អា​មេ​រិ​ក​ភាគច្រើន​ចាប់ ផ្ដើម​ដកចិត្ដ​បន្ដិច​ម្ដងៗ​ពី​លោកស្រី​ គ្លី​ន​តុ​ន​ បេក្ខជន​ប្រធានាធិបតី​ មក​ពី​គណបក្ស​ប្រជាធិ តេ យ្យ​ បន្ទាប់​ពី​ការិយាល័យ​ សហព័ន្ធ​ FBI​ បន្ដ​បញ្ចេញ​រឿងអាស្រូវ​របស់​លោកស្រី​ កាន់តែ​ច្រើន​ឡើងៗ​ ។​

លោកស្រី ហ៊ីលឡារី គ្លីនតុន  បេក្ខជន​ប្រធានា ធិបតី​ មក​ពី​គណបក្ស​ប្រ ជាធិបតេយ្យ​
លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជន​ប្រធានា ធិបតី​ មក​ពី​គណបក្ស​ប្រ ជាធិបតេយ្យ​

​តាម​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ​ដែល​ CNN​ បាន​ធ្វើ​ឡើង​ ឃើញ​ថា​ លោកស្រី​ គ្លី​ន​តុ​ន​ ធ្លាប់​នាំមុខ​លោក​ ដូ​ណា​ល់​ត្រាំ​ រហូត​ដល់​ ១២​ ភាគរយ​ ប៉ុន្ដែ​ឥឡូវនេះ​លោកស្រី​ បាន​ធ្លាក់​ប្រជាប្រិយភាព​យ៉ាង​កំ​ហុ​ក​គឺ​នៅ​សល់​តែ​ ៤៦​ភាគរយ​ ទល់​នឹង​ ៤៥​ភាគរយ​ ប៉ុណ្ណោះ​ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​លោក​ ដូ​ណា​ល់​ត្រាំ​ អាច​ផ្ដួល​នឹង​លោកស្រី​ គ្លី​ន​តុ​ន​ បាន​នៅ​ថ្ងៃ​បោះ​ឆ្នោត​។​

លោក ដូណាល់ត្រាំ បេក្ខជនប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ
លោក ដូណាល់ត្រាំ បេក្ខជនប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ

​នា​ពេល​ថ្មីៗ​នេះ​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ថា​ ប្រជាជន​អា​មេ​រិ​ក​ចាប់ផ្ដើម​ដក​សេចក្ដី​ទុកចិត្ដ​ពី​លោកស្រី​ គ្លី​ន​តុ​ន​ បន្ដិច​ម្ដងៗ​ គឺ​នៅ​ក្រោយ​ពី​ពួក​គេ​បានដឹង​រឿងអាស្រូវ​របស់​លោក ស្រី​ តាម​រយៈ​ លទ្ធផល​នៃ​ការ​ស៊ើប​អ​ង្គេ​តនៃ​ការ​រិ​យា​ល័យ​សហព័ន្ធ​ FBI​ បញ្ចេញ​ឯកសារ​ជា​ច្រើន​ដោយ​បញ្ជាក់​ថា​ e-mail​ ឯកជន​របស់​លោ​ស្រី​ សុទ្ធតែ​បង្កប់​នូវ​រឿងរ៉ាវ​ដែល​គួរ​ឲ្យ​សង្ស័យ​បំផុត​។

​យ៉ាងណា​ក៏​ដោយ​លោកស្រី​បាន​ព្រមាន​ថា​ នឹង​ប្ដឹង​បក​ករណី​នេះ​ទៅ​តុលាការ​សហព័ន្ធ​ ហើយ​ជាមួយ​គ្នា​នេះ​ គណបក្ស​ប្រជាធិបតេយ្យ​បាន​ហៅ​ចំណាត់ការ​របស់​ FBI​ មក​លើ​លោកស្រី​ គ្លី​ន​តុ​ន​ ថា​រំលោភ​មក​លើ​ច្បាប់​សហរដ្ឋអាមេរិក​ ជា​ពិសេស​គឺ​រំលោភ​មក​លើ​បុគ្គលិកលក្ខណៈ​បេក្ខជន​ប្រធានាធិបតី​ ព្រោះ​ FBI​ បាន​កកូរកកាយ​រឿង​នេះ​ ចំ​ពេល​ការ​បោះ​ឆ្នោត​កាន់តែ​ជិត​ចូល​មក​ដល់​។

​ចំពោះ​រឿងអាស្រូវ​របស់​បេក្ខជន​ទាំង​ពីរ​រូប​នេះ​ គឺ​មាន​ដូចៗ​គ្នា​ សូ​ម្បី​តែ​លោក​ ដូ​ណា​ល់​ត្រាំ​ ក៏​មានរឿង​អាស្រូវ​ផង​ដែរ​ ករណី​បៀតបៀន​កេរ្ដិ៍ខ្មាស់​លើ​ស្ដ្រី​។

​បើ​តាម​ការ​សិក្សា​លើ​គោលនយោបាយ​របស់​បេក្ខជន​ទាំង​ពីរ​រូប​នេះ​គឺ​មាន​ភាព​ខុសៗ​គ្នា​។​ លោកស្រី​ គ្លី​ន​តុ​ន​ មាន​គោលនយោបាយ​ការពារ​ជាតិ​សាសន៍​ដទៃ​ទាំងអស់​ ដែល​មក​រស់នៅ​លើ​ទឹកដី​សហរដ្ឋអា មេរិក​។​

លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជន​ប្រធានា ធិបតី​ មក​ពី​គណបក្ស​ប្រ ជាធិបតេយ្យ
លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជន​ប្រធានា ធិបតី​ មក​ពី​គណបក្ស​ប្រ ជាធិបតេយ្យ

​ចំណែកឯ​លោក​ ដូ​ណា​ល់​ត្រាំ​ មាន​គោលនយោបាយ​ចង្អៀតចង្អល់​ លើ​ជនអន្ដោប្រវេសន៍​គ្រប់​ជាតិ​សាសន៍​ទាំងអស់​ដែល​មក​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​ ជា​ពិសេស​គឺ​ជនជាតិ​ ម៉ិ​ក​ស៊ិ​ក​ ដោយ​លោក​គម្រាម​ថា​ នឹង​ធ្វើ​របង​បិទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​

លោក ដូណាល់ត្រាំ រូបខាងឆ្វេង លោកស្រី គ្លីនតុន រូបខាងស្ដាំ
លោក ដូណាល់ត្រាំ រូបខាងឆ្វេង លោកស្រី គ្លីនតុន រូបខាងស្ដាំ

​តែ​យ៉ាងណា​ក៏​ដោយ​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ហាក់​ល្អ​ប្រសើរ​ជាង​លោក ស្រី​ គ្លី​ន​តុ​ន​ បន្ដិច​។​ រីឯ​គោលនយោបាយ​សន្ដិសុខ​ជាតិ​វិញ​ គឺ​លោក​ ដូ​ណា​ល់​ត្រាំ​ ព្រម​មាន​ដកទ័ព​របស់​អា​មេ​រិ​កមួយ​ចំ​នួ​ដ​ន​ដែល​តាំងនៅ​បរទេស​ ដោយ​ជំរុញ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ដ​ខិតខំ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង​។​ ចំណែក​លោកស្រី​ គ្លី​ន​តុ​ន​ សន្យា​ថា​ រក្សា​គោលនយោបាយ​របស់​លោក​ អូ​បា​ម៉ា​ បន្ដ​ទៀត​។​

​តែ​បែប​នេះ​ក្ដី​បេក្ខជន​ទាំង​ពីរ​រូប​នេះ​ សុទ្ធតែ​មាន​គោលនយោបាយ​ការ​បរទេស​ពិសេស​ដូច​គ្នា​ ស្ដី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៅ​លើ​ពិភពលោក​។​ បើ​គិត​ពី​ថ្ងៃនេះ​ទៅ​ គឺ​នៅ​សល់​ ៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ការ​បោះ​ឆ្នោត​នឹង​ចូល​មក​ដល់​ដែល​ជា​ការ​ជ្រើសរើស​ប្រធានាធិបតី​លើក​ទី​ ៤៥​ ជំនួស​ឲ្យ​លោក​ អូ​បា​ម៉ា​ ត្រូវ​ដាក់​ឲ្យ​ចូល​និវត្ដន៍​៕​ ប្រភព​:CNN​និង​DNTV​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x