en     km
en     km

ស្ត្រី​ជំនិត​របស់​លោកស្រី​ ប៉ាក់​ ​ត្រូវ​ព្រះរាជអាជ្ញា​សាកសួរ​ពី​វិបត្តិ​នយោបាយ​កូរ៉េ​ខាងត្បូង​

Share

​សេ​អ៊ូ​ល​ ៖​ ព្រះរាជអាជ្ញា​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ចន្ទ​ទី​ ៣១​ ខែតុលា​នេះ​ បាន​សួរ​ដេញដោល​ស្ត្រី​ម្នាក់​ដែល​គេ​ដឹង​ថា​ ជា​ជា​ជំនិត​របស់​លោកស្រី​ប្រធា នាធិបតី​ ប៉ាក់​ គួ​ន​ហេ ​(Park​ Geun-Hye)​ ដែល​កំពុង​ត្រូវ​បាន​ចោទប្រកាន់​អំពី​ការ​លួច​បន្លំ​មូលនិធិ​ និង​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​រដ្ឋ​។​

អ្នកស្រី Choi Soon-Sil ជំនិតរបស់លោកស្រី ប៉ាក់ ត្រូវនាំចូលតុលាការ។រូបភាពពីAFP
អ្នកស្រី Choi Soon-Sil ជំនិតរបស់លោកស្រី ប៉ាក់ ត្រូវនាំចូលតុលាការ។រូបភាពពីAFP

ស្រី្ត​ម្នាក់​នេះ​ ក៏​កំពុង​បង្ក​ឱ្យ​មានរឿង​អាស្រូវ​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​ទំនុកចិត្ត​លើ​ការ​ដឹកនាំ​របស់​លោកស្រី​ ប៉ាក់​ ផង​ដែរ​ បន្ទាប់​ពី​ពលរដ្ឋ​បាន​ចុះ​តវ៉ា​នៅ​តាម​ផ្លូវ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ និង​ទីក្រុង​ដទៃ​ទៀត​ ដើម្បី​ទាមទារ​ឱ្យ​លោកស្រី​ ប៉ាក់​ លាលែង​ពី​តំណែង​។​

​មនុស្ស​ជំនិត​រូប​នោះ​មានឈ្មោះ​ថា​ Choi​ Soon-Sil​។​ អ្នកស្រី​បាន​បដិសេធ​នូវ​រាល់​បទល្មើស​ព្រហ្មទណ្ឌ​ទាំងអស់​ ហើយ​អ្នកស្រី​បាន​ចូល​បំភ្លឺ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​នៅ​ទីក្រុង​សេ​អ៊ូ​ល​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នកស្រី​បាន​ជិះ​យន្តហោះ​ត្រឡប់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​វិញ​៕ប្រភព៖CNA

Share

Image
Image
Image