en     km
en     km

​សព​ អតីត​នាយក​រដ្ឋមន្ត្រី​ ប៉ែន​ សុវណ្ណ​ តម្កល់​នៅវត្ត​ថា​ន់​រាជធានី​ភ្នំពេញ​

Share

​គណៈកម្មាធិការ​បុណ្យសព​អតីត​នាយក​រដ្ឋមន្ត្រី​ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ បានឱ្យ​ដឹង​ថា​នឹង​ដង្ហែរ​សព​លោក​ ប៉ែន​ សុវណ្ណ​ ពី​ខេត្ត​ តាកែវ​ ឆ្ពោះ​មក​តម្កល់​នៅ​វត្ត​ នួន​មុនី​រាម​ ហៅ​ វត្តថា​ន់​ រាជធានី​ភ្នំពេញ​ ដើម្បី​ត្រៀម​បូជា​នៅ​ថ្ងៃ​ទី​៦​ ខែ​ វិច្ឆិកា​នៅ​មុខ​វត្ត​បុ​ទុម​វ​តី​។​

សព លោក​ ប៉ែន​ សុវណ្ណ ដែលកំពុងតំកលនៅគេហដ្ឋានរបស់លោក ក្នុងខេត្តតាកែវ។
សព លោក​ ប៉ែន​ សុវណ្ណ ដែលកំពុងតំកលនៅគេហដ្ឋានរបស់លោក ក្នុងខេត្តតាកែវ។

ប្រធាន​គណៈកម្មាធិការ​បុណ្យសព​ លោក​ ប៉ែន​ សុវណ្ណ​ គឺ​ លោក​ យ៉ែ​ម​ ប៉ុ​ញ្ញ​ឬ​ទ្ធិ​ មាន​ប្រសាសន៍​ថា​ សព​ លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ដ្រី​ដំបូង​គេ​របស់​កម្ពុជា​ នៅ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ កំពង់ស្ពឺ​ នឹង​ដង្ហែរ​មក​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០១៦​។​

​លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​ឬ​ទ្ធិ​៖«​ ជា​គោលការណ៍​ខាង​ក្រុម​គ្រួសារ​សព​ បាន​កំណត់​ថ្ងៃ​ទី​ ២(​វិច្ឆិកា​)​ មក​តម្កល់​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ត្រៀម​បូជា​នៅ​ថ្ងៃ​ទី​ ៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦»​។​

​ជាមួយ​គ្នា​នេះ​ ប្រធានរដ្ឋសភា​ សម្តេច​ ហេង​ សំ​រិ​ន​ បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​បុណ្យសព​ លោក​ ប៉ែន​ សុវណ្ណ​ ដើម្បី​រៀបចំ​បុណ្យសព​លោក​ឲ្យ​បាន​សមរម្យ​។​ នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋសភា​ លោក​ ឡេ​ង​ ប៉េង​ ឡុ​ង​។​

​លោក​ ឡេ​ង​ ប៉េង​ ឡុ​ង​៖«​រដ្ឋសភា​បាន​បង្កើត​គណៈកម្មាធិការ​ ដើម្បី​រៀបចំ​ពិធី​ ឈាបនកិច្ច​ លោក​ ប៉ែន​ សុវណ្ណ​»​។​

​អតីត​នាយក​រដ្ឋមន្ដ្រី​នៅ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ លោក​ ប៉ែន​ សុវណ្ណ​ បាន​ទទួលមរណភាព​ កាលពី​យប់​ថ្ងៃ​ទី​ ២៩​ ខែតុលា​ ឆ្នាំ​ ២០១៦​។​​លោក​ ប៉ែន​ សុវណ្ណ​ កើត​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ មេ​សា​ ឆ្នាំ​ ១៩៣៦​ នៅ​ ភូមិ​ចន្ទ​ទៀប​ ឃុំ​សំរោង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​ លោក​គឺជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី​មួយ​ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​រដ្ឋាភិបាល​ទីក្រុង​ ហាណូយ​ លើក​បន្ទុប​។​

​លោក​ ប៉ែន​ សុវណ្ណ​ បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា​ ក្នុង​ ឆ្នាំ​១៩៧៩​ រហូត​ដល់​ ឆ្នាំ​១៩៨១​  គឺ​លោក​ស្ថិត​ក្នុង​ដំណែង​នេះ​ បាន​ត្រឹមតែ​បី​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​លោក​ក៏​ត្រូវ​បាន​ទម្លាក់​ពី​ដំណែង​ ដោយ​ការ​ចាប់ខ្លួន​លោក​ទៅ​ឃុំ​នៅ​ទីក្រុង​ ហាណូយ​ ដោយ​កងទ័ព​វៀតណាម​ អស់​រយៈពេល​ ១០​ឆ្នាំ​។​

​លោក​ ប៉ែន​ សុវណ្ណ​ កាល​លោក​នៅ​រស់​ តែងតែ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ វៀតណាម​ចាប់ខ្លួន​ ដោយសារ​លោក​ ប្រឆាំង​គោលនយោបាយ​ ប​ញ្ចូ​ន​អន្តោប្រវេសន៍​វៀតណាម​ ចូល​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ និង​ គោលនយោបាយ​ព្រំដែន​ ដែល​លោក​ថា​ វៀតណាម​ បាន​រំលោភ​បំពាន​។​ អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ ត្រូវ​បាន​ដោះ​លែង​វិញ​ បន្ទាប់​ពី​ មាន​កិច្ចព្រមព្រៀង​សន្តិភាព​ ២៣​ តុលា​១៩៩១៕

Share

Image
Image
Image