en     km
en     km

អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ អំពាវនាវ​ឲ្យ​ នាយក​រដ្ឋមន្ត្រី​ធ្វើ​សាក្សី​ សម្រាប់​អ្នកស្រី​ ទេព​ វ​ន្នី​

Share

ភ្នំពេញ៖ នៅ​ក្នុង​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ស​ប្តា​ហ៍​នេះ​ សហគមន៍​បឹង​កក់​ បាន​អះអាង​ថា​ នៅ​ថ្ងៃ​ទី​ ០៣​ ខែ​ វិច្ឆិកា​ ពួក​គាត់​នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ សម្ដេច​ ហ៊ុន​ សែន​ ដើម្បី​ស្នើ​ឲ្យ​សម្តេច​ធ្វើ​ជា​សាក្សី​ ករណី​អំពើ​ហិង្សា​ នៅ​មុខ​ភូមិ​គ្រឹះ​សម្តេច​ កាលពី​ឆ្នាំ​ ២០១៣​ ដែល​នាំ​ឱ្យ​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​ចាប់ខ្លួន​។​ 

យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នៅព្រឹកថ្ងៃចន្ទនេះ
យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នៅព្រឹកថ្ងៃចន្ទនេះ

​សហគមន៍​បឹង​កក់​ និង​សហគមន៍​បូ​រី​កីឡា​ បាន​អះអាង​ដូចនេះ​ នៅ​ក្នុង​យុទ្ធនាការ​«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ កាលពី​ថ្ងៃ​ ចន្ទ​ ទី​ ៣១​ តុលា​ នេះ​។​

​ក្នុង​ឱកាស​នេះ​  ពួក​គាត់​ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ សហគមន៍​ បឹង​កក់​ ខាងជើង​វិហា​ឥ​ស្លា​ម​ដោយ​សម្ដែង​ ការ​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​ អ្នកស្រី​ ទេព​ វ​ន្នី​ ហើយ​ក្នុង​នោះ​ពួក​គាត់​បាន​ទាមទារ​ ឲ្យ​តុលាការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ មន្ត្រី​ គ​.​ជ​.​ប​ និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​សកម្មជន​បឹង​កក់​ រួម​ទាំង​រក​យុត្តិធម៌​ ក្នុង​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​។​

​អ្នកស្រី​ បូ​វ​ សោភា​ តំណាង​សហគមន៍​បឹង​កក់​ បាន​ឲ្យ​ដឹង​ថា​ ជំហរ​របស់​សហគមន៍​ របស់​អ្នកស្រី​ នឹង​បន្ត​ធ្វើ​ យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ព័ណ៌​ខ្មៅ​»​ រហូត​ទាល់​ អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​។​

យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នៅព្រឹកថ្ងៃចន្ទនេះ
យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នៅព្រឹកថ្ងៃចន្ទនេះ

អ្នកស្រី​បន្ត​ថា​ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ វិច្ឆិកា​ សហគមន៍​របស់​អ្នកស្រី​ នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ស្នើ​សុំ​ឲ្យ​សម្តេច​ធ្វើ​ជា​សាក្សី​ និង​បង្ហាញ​ កាំ​ម៉ា​រ៉ា​សុ​វត្តិភាព​ ក្នុង​ករណី​អំពើ​ហិង្សា​ នៅ​មុខ​ភូមិ​គ្រឹះ​សម្តេច​ កាលពី​ឆ្នាំ​ ២០១៣​ ដែល​នាំ​ឲ្យ​តំណាង​សហគមន៍​ បឹ​ក​កក់​ អ្នកស្រី​ ទេព​ វ​ន្នី​ ជាប់​ពន្ធនាគារ​។

​រដ្ឋាភិបាល​បាន​ហៅ​អ្នក​ដែល​ស្លៀកពាក់​ឈុត​ព​ណ៍​ខ្មៅ​នៅ​ថ្ងៃ​ ចន្ទ​ ថា​គឺជា​ការ​ផ្ដើម​ឲ្យ​មាន​បដិវត្ដន៍​មួយ​នៅ​កម្ពុជា​ ប៉ុន្ដែ​អ្នក​សង្កេតការណ៍​ និង​អ្នកវិភាគ​ឯករាជ្យ​ មួយ​ចំនួន​រិះគន់​ការ​បង្ក្រាប​ របស់​សមត្ថកិច្ច​ទៅ​លើ​អ្នក​ធ្វើ​យុទ្ធនាការ​ ដោយ​ពួក​គាត់​ចាត់​ទុក​ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ កំពុង​ត្រូវ​បាន​ឃុំខ្លួន​ នៅ​គុក​ព្រៃ​សរ​ ក្រោម​បទ​ប្រមាថ​មន្ត្រី​សាធារណៈ​ ។​ ករណី​នេះ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ ផ្តន្ទាទោស​ សកម្មជន​រូប​នេះ​ឱ្យ​មានទោស​ ៦​ខែ​៕​

 

Share

ព័ត៌មានទាក់ទង

Image