ភ្នំពេញ ៖ អ្នកនេសាទកម្ពុជាបួននាក់ ត្រូវបានរួចផុតពីទុក្ខវេទនាវិញ បន្ទាប់ពីពួកចោរសមុទ្រសូម៉ាលីចាប់ពួកគេជាចំណាប់ខ្មាំងអស់រយៈពេលជិតប្រាំឆ្នាំ។ ពួកគេទាំងបួននាក់បានត្រឡប់មកដល់រាជធានីភ្នំពេញវិញកាលពីយប់ថ្ងៃអាទិត្យទី ៣០ តុលា ម្សិលមិញ នឹងបានជួបជុំជាមួយគ្រួ សាររបស់ពួកគេវិញហើយ។
ក្នុងសម្លៀកបំពាក់សាមញ្ញ នឹងមានបង់កនឹងក្រមាផង អ្នកនេសាទទាំងបួននាក់បានបង្ហាញពីអត្តស ញ្ញាណជាជនជាតិខ្មែរយ៉ាងច្បាស់ ហើយពួកគេត្រូវបានអបដំណើរដោយប៉ូលិសបន្ទាប់ពីមកដល់កម្ពុជា។
អ្នកនេសាទកម្ពុជាទាំងបួនរូបនេះ គឺស្ថិតក្នុងចំណោមចំណាប់ខ្មាំងទាំង ២៦នាក់ផ្សេងទៀតរួមមានជនជាតិ ចិន វៀតណាម ហ្វីលីពីន និងតៃវ៉ាន់ ដែលចោរសមុទ្រសូម៉ាលី បានចាប់ធ្វើជាថ្នូរនឹងការដោះដូរទ្រព្យសម្បត្តិ។
នៅក្នុងសេចក្តីអធិប្បាយសង្ខេបមួយមុនពេលពួកគេត្រូវបានប៉ូលិសរុញចូលក្នុងឡានយ៉ាងប្រញាប់ប្រញាល់នោះ បុរសម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកកាសែតថាលោក៖«យើងសប្បាយចិត្តខ្លាំងណាស់ និងរីករាយណាស់ដែលមានសេរីភាពវិញ»។
ចំណាប់ខ្មាំងទាំងអស់នោះ បានវិលត្រឡប់ទៅប្រទេសរបស់ពួកគេកាលពីសប្តាហ៍មុន ហើយពួកគេបានរៀបរាប់ពីទុក្ខលំបាក ការវាយដំ នឹងការគំរាមកំហែង កង្វះអាហារហូបចុក និងថ្នាំពេទ្យប្រើប្រាស់ក្នុងកំឡុងពេលដែលពួកត្រូវបានគេចាប់ជាចំណាប់ខ្មាំងនោះ។ ចំណាប់ខ្មាំងទាំងនោះ អាចរស់រានមានជីវិតបានដោយការដើររើសចំណីអាហារដើម្បីទទួលទាន ដែលពេលខ្លះពួកគេចាប់សត្វកណ្តុរ ខ្យាដំរី និងចាប់សត្វក្អែបធ្វើជាអា ហារក៏ផងដែរ៕ប្រភព៖CNA