ភូមា៖ ប្រធានទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា (ភូមា) នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន នៅថ្ងៃទី១វិច្ឆិកា ដែលជាទស្សនកិច្ចលើកទី២របស់លោកស្រី បន្ទាប់បានចូលកាន់តំណែង ក្រោយពីលោកស្រី បានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៥។
តាមគេហទំព័រ elevenmyanmar លោកស្រី អង់ សានស៊ូជី ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន លើកនេះ តាមរយៈការអញ្ជើញរបស់នាយករដ្ឋមន្ដ្រីជប៉ុន ស៊ិន សូអាបេ។
កាលពីពាក់កណ្ដាលឆ្នាំ២០១៤ លោកស្រីអង់ សានស៊ូជី បានទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនម្ដងក្នុងឋានៈ ជាមេដឹកនាំមេបក្សប្រឆាំង។ ទស្សនកិច្ចលើកទី២នេះ ត្រូវបានគេមើលឃើញថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសភូមា និងប្រទេសជប៉ុន ដោយសំដៅគៀងគរ អ្នកវិនិយោគទុនជប៉ុនបន្ថែមទៀតមកកាន់ប្រទេសភូមា។
ប្រទេសជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចទី៣លើពិភពលោក បានសន្យាថា នឹងជួយអភិវឌ្ឍន៍ប្រទេសភូមា ឱ្យតែប្រទេសនេះ ទទួលបានការផ្សះផ្សារជាតិនឹងមានរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត៕ ប្រភព elevenmyanmar