en     km
en     km

កងទ័ពជើងទឹក​អា​មេ​រិ​ក​ និង​កម្ពុជា​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ថ្ងៃនេះ​

Share

​ខេត្ត​ព្រះ​សីហ​នុ​៖​ កងទ័ពជើងទឹក​អា​មេ​រិ​ក​ និង​កងទ័ពជើងទឹក​កម្ពុជា​ ​ធ្វើ​សមយុទ្ធ​យោធា​ រួម​គ្នា​នៅ​កំពង់​ផែ​រាម​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ដល់​ថ្ងៃ​ទី​៤​វិច្ឆិកា​ឆ្នាំ​២០១៦​។​ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​ ដែល​បាន​ចុះ​ផ្ទាល់​។​

កងទ័ពជើងទឹកអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ធ្វើសមយុទ្ធយោធា រួមគ្នានៅកំពង់ផែរាមខេត្តព្រះសីហនុ
កងទ័ពជើងទឹកអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ធ្វើសមយុទ្ធយោធា រួមគ្នានៅកំពង់ផែរាមខេត្តព្រះសីហនុ

​តាម​សេចក្ដីរាយការណ៍​ដដែល​នេះ​ ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​កងទ័ពជើងទឹក​អា​មេ​រិ​ក​ នឹង​ កងទ័ពជើងទឹក​កម្ពុជា​ ដែល​មាន​រយៈពេល​៥​ថ្ងៃនេះ​ គឺ​ ដើម្បី​បន្ដ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ អោយ​កាន់តែ​រឹង​មាំ​ជាមួយ​គ្នា​បន្ដ​ទៀត​។​ សមយុទ្ធ​នេះ​មាន​កងទ័ពជើងទឹក​ម្ពុ​ជា​ជិត​២០០​នាក់​ និង​ កងទ័ពជើងទឹក​អា​មេ​រិ​ក​ជាង​ ១០០​នាក់​។

​សូម​ជម្រាប​ដែរ​ថា​ សមយុទ្ធ​យោធា​នៅ​ពេល​នេះ​ ជា​លើក​ទី​៧​ ដែល​កងទ័ព​អា​មេ​រិ​ក​ និង​កម្ពុជា​ បាន​ធ្វើ​រួម​គ្នា​។​ តែ​សមយុទ្ធ​លើក​នេះ​ត្រូវ​បាន​រាយការណ៍​មក​ថា​ បាញ់​គ្រាប់​ពិត​៕​  

Share

ព័ត៌មានទាក់ទង

Image