en     km
en     km

សិស្ស​និទ្ទេស​ A​ ជាង​២០០​នាក់​ ជួប​គ្នា​ស្វែង​យល់​ពី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​

Share

ភ្នំពេញ ៖ ​សិស្ស​និទ្ទេស​ A​ ជាង​ ២០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ ដើម្បី​ស្វែង​យល់​ពី​នីតិវិធី​មួយ​ចំនួន​ ដើម្បី​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ឯ​សហរដ្ឋអាមេរិក​។​ ការ​ជួបជុំ​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​កម្មវិធី​ពិ​ពណ៌​អប់រំ​សិក្សា​សិស្ស​និ​ន្ទេ​ស​ A​ ស្តី​ពី​ការ​សិក្សា​នៅ​ USA​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៣០​ ខែតុលា​ឆ្នាំ​២០១៦​ នៅ​ក្នុង​បរិ​វេន​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​។​

usa-flage

​អនុ​វ​រដ្ឋ​លេខា​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ឡៅ​ ឈី​វ​អ៊ា​វ​ មាន​ប្រសាសន៍​ក្នុង​កម្មវិធី​នោះ​ថា​ កម្មវិធី​សិក្សា​ស្វែង​យល់​ពី​អាហារូបករណ៍​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស​ ដែល​មាន​បំណង​ចង់ទៅ​សិក្សា​នៅ​ក្រៅប្រទេស​។​

លោក​បន្ត​ថា​ កម្មវិធី​ពិ​ពណ៌​អប់រំ​សិក្សា​សិស្ស​និទ្ទេស​ A​ ស្តី​ពី​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​នេះ​ ក៏​បាន​ផ្តល់​ឱ្យ​កាស​ដល់​អ្នកចូលរួម​ ពិសេស​គឺ​សិស្ស​ដែល​ទើប​ជាប់​និទ្ទេស​ A​ អាច​យល់​កាន់តែ​ច្បាស់​ពី​នីតិវិធី​មួយ​ចំនួន​ក្នុង​ការ​ដាក់​ពាក្យ​ប្រឡង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​។​

​ចំណែក​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​និទ្ទេស​ A​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ សម្តែង​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ពេល​ទទួល​បានការ​ពន្យល់​ណែនាំ​ពី​របៀបរបប​មួយ​ចំនួន​ដែល​អាច​ឱ្យ​សិស្ស​អាច​ចាប់​យក​ឪ​កាស​ប្រលង​ដើម្បី​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​បាន​។​ សិ​ស្សានិ​សិស្ស​ទាំង នោះ​ក៏​ស្នើ​ឱ្យ​បណ្តា​ស្ថានទូត​ដទៃ​ទៀត​គួរតែ​បង្កើត​កម្មវិធី​បង្ហាញ​ពី​របៀបរបប​និង​នីតិវិធី​ សម្រាប់​ប្រឡង​យក​អាហារូបករណ៍​បាន​ងាយស្រួល​។​

​រីឯ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​ កម្មវិធី​គឺជា​កម្មវិធី​ល្អ​មួយ​ ហើយ​ក៏​ដូច​ជា​យន្ត​មួយ​ដើម្បី​ឱ្យ​សិស្ស​ចេះ​ចាប់​យក​ឪ​កាស​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ ស្រប​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិស្ស​ ពិសេស​គឺ​ការ​សិក្សា​ភាសា​អង់គ្លេស​។​ យ៉ាងណា​ឯកអគ្គរដ្ឋទូត​រូប​នេះ​ បន្ត​ថា​ នៅ​សហរដ្ឋអាមេរិក​មាន​សាលា​ជិត​ ៥​ ពាន់​សាលា​ ដែល​នេះ​ជា​ឪ​កាស​ល្អ​មួយ​សម្រាប់​សិស្ស​ប្រឡងប្រជែង​ដើម្បី​ទទួល​បានការ​សិក្សា​នៅ​សហ រដ្ឋអាមេរិក​៕

Share

Image
Image
Image