en     km
en     km

ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ផ្ទះ​ ២៦​ខ្នង​ខូចខាត​ និង​របួស​មនុស្ស​៤​នាក់​

Share

ភ្នំពេញ៖ ​ភ្លៀង​ធ្លាក់​ខ្លាំង​ឡាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​កាលពី​យប់​ថ្ងៃ​ទី​ ២៩​ ខែ​ តុលា​ ម្សិលមិញ​ បាន​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ២៦​ ខ្នង​ រង​ការ​ខូចខាត​ និង​បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​ ៤​ នាក់​ នៅ​ក្នុង​ចំណោម​នោះ​របួសធ្ងន់​ចំនួន​ ២​នាក់​ ស្ថិត​នៅ​ឃុំ​ពោធិ​ចំរើន​ និង​ឃុំ​ទួល​អំពិល​ ខេត្តកំពង់ស្ពឺ​។​ នេះ​បើ​តាម​ក្រសួង​ធនធាន់ទឹក​ និង​ឧត្តុនិយម​។

សកម្មភាពអាជ្ញាធរជួយរើផ្ទះពលរដ្ឋរលំដោសារខ្យល់កន្ត្រាក់រូបភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម
សកម្មភាពអាជ្ញាធរជួយរើផ្ទះពលរដ្ឋរលំដោសារខ្យល់កន្ត្រាក់រូបភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម

​ ​ក្រសួង​ធនធាន់ទឹក​ និង​ឧត្តុនិយម​ បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​មួយ​ នា​ពេល​កន្លង​មក​ដោយ​បញ្ជាក់​ថា​ មាន​ខេត្ដ​ចំនួន​ ១២​ នឹង​ប្រឈម​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ថ្ងៃ​ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ។​

​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ធនធានទឹក​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​សម្ពាធ​ទាប​ គឺ​នៅ​តែ​បន្ដ​អូស​កាត់​ពីលើ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ នឹង​វិ​វត្ដ​ទៅ​ជា​សម្ពាធ​ទាប​សកម្ម​ ដែល​ជម្រុញ​ឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​កាន់តែ​មាន​ឥទ្ធិពល​មក​លើ​ខេត្ដ​មួយ​ចំនួន​ប្រទេស​កម្ពុជា​ ៕ ​

Share

ព័ត៌មានទាក់ទង

Image