en     km
en     km

សមា​គម​ និងអង្គ​ការ​យុវ​ជន​ចំនួន​ ១០​ នឹង​រៀប​ចំ​ទិវា​យុវ​ជន​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី ​៩ ​សីហា​​ខាង​​មុខ​នេះ

Share

​ភ្នំពេញ​៖ សមា​គម​ និង​អង្គ​​ការ​​យុវ​ជន​​ចំនួន​ ១០ នឹង​ប្រារព្ឋ​ធ្វើ ​ទិវា​យុវ​ជន​អន្តរ​ជាតិ​  ​ក្រោម​ប្រធាន​បទ ​ «​ការ​ចូល​រួម​របស់​យុវ​ជន​ក្នុង​ជីវិត​នយោ​បាយ​និង​ជីវិត​សាធារ​ណៈ​» ​​នៅ​ថ្ងៃ​ទី​ ៩ ​ខែ​សីហា​ ឆ្នាំ ​២០១៥ ​ខាង​មុខ​នេះ​ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​ ​ជប៉ុន​ (CJCC)​ ។

International Youth Day
ក្រុមយុវជន​ កំពុងពិភាក្សាគ្នាដើម្បីត្រៀមរៀបចំ ទិវាយុវជនអន្តរជាតិ

ទិវា​យុវ​ជន​អន្តរ​ជាតិនេះ ​ធ្វើឡើង​ក្នុង​គោល​បំណង​ លើក​ទឹក​ចិត្ត​យុវ​ជន​កម្ពុជា​ឱ្យ​ប្រើ​ប្រាស់​សមត្ថ​ភាព​ ចំណេះ​ដឹង ​និង​សក្តា​នុ​ពល​របស់​ពួក​គេ ​ដើម្បី​ចូល​រួម​ចំណែក​ពេញ​លេញ​នៅ​ក្នុង​សង្គម​ ការ​អភិវឌ្ឍន៍​ និង​កសាង​សន្តិ​ភាព។ ​យុវ​ជន​មក​ពី​បណ្តា​ខេត្ត​ ក្រុង​ ទាំង​អស់​នៅ​កម្ពុជាចំនួន​ជាង​ ៥០០​ នាក់​ ​នឹងចូល​រួមក្នុងកម្មវិធីនេះ​ ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ រិន ​ច័ន្ទរឹទ្ឋិ មន្ត្រី​គម្រោង​ផ្នែក​គំនិត​ផ្តួច​ផ្តើម​យុវជន​ក្នុង​សកម្មភាព​សង្គម​និង​នយោបាយ នៃ​អង្គ​ការ​កម្ម​វិ​ធី​អភិឌ្ឍន៍​ធន​ធាន​យុវជន ហើយ​ជា​សមាជិក​នៃ​គណៈ​កម្ម​ការ​ចំរុះ​ រៀប​ចំ​ទិវា​យុវជន​អន្តរ​ជាតិ​។

​​ទិវា​​នេះ​ ចូល​រួម​បង្កើត​ឡើង​ដោយ​ សមាគម​យុវជន​ អង្គ​​ការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ​នៅ​កម្ពុជា​ចំនួន​ ១១ ​ស្រប​តាម​មហា​សនិ​បាត​នៃ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ឆ្នាំ ​១៩៩៩ ​ប្រារព្ធ​ដើម្បី​ឧទ្ទិស​ដល់​តួនាទី​របស់​យុវជន​ ជា​ពិសេស​លើ​ស្ទួយ​ដល់​ស្ត្រី​ក្នុង​ការ​ប្រើ​ប្រាស់​សិទ្ធិ​ជា​ពល​រដ្ឋ​ដើម្បី​ការ​អភិ​វឌ្ឍន៍​ដោយ​សន្តិ​ភាព​។​

​កម្មវិធីនេះ គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ និងគណៈ​កម្ម​​ការ​ចម្រុះ​នៃ​​ទិវា​​យុវ​ជន​អន្តរ​ជាតិនៅកម្ពុជា​​រួម​មាន​៖ អង្គ​ការ​យុវ​សន្តិ​ភាព​ អង្គ​ការ​កម្ម​វិធី​អភិវឌ្ឍន៍​ធន​ធាន​យុវជន បណ្តាញ​យុវជន​កម្ពុជា បណ្ដាញ​យុវជន Changemaker កម្ពុជា សមាគម​យុវជន​ខ្មែរ អង្គ​ការ​យុវជន​ខ្មែរ​និង​អភិវឌ្ឍន៍ស​ង្គម សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍន៍ អង្គ​ការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម​ សម្ព័ន្ធ​យុវជន​ដើម្បី​ឯក​ភាព​និងអភិវឌ្ឍន៍ ព្រមទាំង​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិរឌ្ឍន៍​និង​សន្តិភាព​។

​សូម​​បញ្ជាក់​​ថា ​ទិវា​​យុវ​ជន​​អន្តរ​​ជាតិ ​ប្រារព្ធ​​ឡើង​​ជា​​រៀង​​រាល់​​ឆ្នាំ​​នៅ​​កម្ពុជា​​ក្រោម​ប្រធាន​បទ​ផ្សេងៗ​គ្នា​។ ទិវា​យុវ​ជន​អន្តរ​ជាតិ ​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​​មហា​សនិ​បាត​នៃ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​នៅ​ឆ្នាំ ​១៩៩៩​ ​ហើយ​ទិវា​នេះ​ត្រូវ​បាន​គេ​រៀបចំឡើង ដើម្បី​ឧទ្ទិស​ចំពោះ​តួនាទី​របស់​យុវជន​ ជា​ពិសេស​ស្ត្រី​ក្នុង​ការ​ប្រើ​ប្រាស់​សិទ្ធិ​ជា​ពល​រដ្ឋ ក្នុងការ​ចូល​រួម​ធ្វើ​ស​កម្ម​​ភាព​ជួយ​សង្គមក្នុង ​វិស័យ​នយោ​បាយ ​សេដ្ឋកិច្ច​ និង​កិច្ច​ការ​ផ្សេង​ៗ​នៅ​ក្នុង​សង្គម​៕​

Share

Image
Image
Image